គ្រាន់តែរូបថត Pre-Wedding គូស្នេហ៍ Song-Song ប្រិតប្រៀងដល់ក!
- 2017-09-11 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែរូបថត Pre-Wedding គូស្នេហ៍ Song-Song ប្រិតប្រៀងដល់ក!
ចន្លោះមិនឃើញ
ថ្មីៗនេះ ប្រុសសង្ហា Song Joong Ki និងអនាគតភរិយា Song Hye Kyo បានចាកចេញពីប្រទេសកូរ៉េ ទៅបរទេសជាលក្ខណៈឯកជនរួមគ្នាមួយ ដែលបានធ្វើឲ្យអ្នកគាំទ្រភាគច្រើនសន្និដ្ឋានថា ពួកគេប្រហែលមានគម្រោងថតរូប Pre-Wedding ហើយ។
យ៉ាងណាមិញ រសៀលថ្ងៃទី ១១ ខែកញ្ញានេះ វិបសាយព័ត៌មានធំមួយរបស់ កូរ៉េ Koreaboo បានបង្ហាញពីចំណុចមួយចំនួន ថែមទាំងបានបង្ហាញព័ត៌មានខ្លះៗទាក់ទងនឹងដំណើរទៅក្រៅប្រទេសរបស់គូស្នេហ៍ទាំងពីរផងដែរ។
តាមព័ត៌មាន អ្នកដែលក្លាយជាអ្នកថតរូបសំខាន់ឲ្យគូស្នេហ៍មួយគូនេះ គឺលោក Hong Jang Hyun។ កេរ្តិ៍ឈ្មោះអ្នកថតរូបម្នាក់នេះ ល្បីខ្លាំងណាស់ក្នុងពិភពសិល្បៈកូរ៉េ ហើយមិត្តភក្តិរបស់លោកសុទ្ធតែតារាៗលំដាប់ ដូចជា CL ជាដើម។
ចំណែកជំនួយការថតរបស់លោក Hong វិញមានដូចជា៖ លោក Chung Ji Sang (អ្នកជំនាញថតរូបនៅ ទីក្រុង New York), លោក Eric Darius Nazarian (អ្នកជំនាញថតរូបនៅរដ្ឋ California), លោក Akeel Nelson (អ្នកជំនាញថតវីដេអូ) និងលោក Yang Joong San (អ្នកជំនាញថតរូបនៅប្រទេសកូរ៉េ)។
ដោយឡែក អ្នកគាំទ្រម្នាក់បានឃើញ តារាប្រុស Song Joong Ki និងក្រុមការងារជាច្រើននៅមុខសណ្ឋាគារដ៏ប្រណីត"Palace Hotel” ក្នុងទីក្រុង San Francisco។ បន្ទាប់ពីនោះពួកគេក៏បានបន្តទៅកាន់ទីក្រុង Mill Valley ក្នុងរដ្ឋ California ទៀតតែម្ដង និងថតបញ្ចប់នៅទីក្រុង Calistoga នាថ្ងៃទី ០៧ ខែកញ្ញា។
តាមរយៈរូបភាពតម្រុយខ្លះៗដែលបានបង្ហាញ អ្នកគាំទ្រពិតជាអន្ទះសាចង់ឃើញ រូបថត Pre-Wedding សម្រេចរបស់ពួកគេណាស់ ថាតើពិសេសអស្ចារ្យយ៉ាង បើទាំងក្រុមការងារថត និងទីតាំងដែលជ្រើសរើសសុទ្ធតែសម្រិតសម្រាំងដល់ម្ល៉ឹងទៅហើយ៕
ចុចអាន៖
គូស្នេហ៍ Song-Song ផ្អែមល្ហែមជាមួយគ្នានៅអាមេរិក ជា Pre-Wedding ទេដឹង?
គូស្នេហ៍ Song-Song ប្រកាសពីទីតាំងមង្គលការ អស្ចារ្យរកលេខដាក់គ្មាន!