គូស្នេហ៍ Song-Song ប្រកាសពីទីតាំងមង្គលការ អស្ចារ្យរកលេខដាក់គ្មាន!
- 2017-08-07 08:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ Song-Song ប្រកាសពីទីតាំងមង្គលការ អស្ចារ្យរកលេខដាក់គ្មាន!
ចន្លោះមិនឃើញ
ខណៈព័ត៌មានមង្គលការរបស់គូស្នេហ៍ Song-Song បានផ្ទុះឡើង អ្នកគាំទ្រក៏ដូចជាសារព័ត៌មានជាច្រើន ព្យាយាមផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះពួកគេ ជាពិសេសដំណើរវិវត្តនៃកម្មវិធីដ៏មានអត្ថន័យរបស់គូស្នេហ៍ទាំង ២។
នៅមុននេះបន្តិចវិបសាយព័ត៌មាន Koreaboo បានឲ្យដឹងថា តារាប្រុសស្រីទាំង ២ បានប្រកាសពីទីតាំងប្រារព្ធពិធីដ៏អស្ចារ្យក្នុងជីវិតរបស់ពួកគេហើយ គឺនៅសណ្ឋាគារដ៏ល្បីល្បាញ និងស្រស់ស្អាតមួយគឺ "Shilla Hotel”។
Shiila គឺជាកន្លែងដែលពិតជាស័ក្ដិសមបំផុតសម្រាប់តារាល្បីៗ ប្រារព្ធនូវពិធីដ៏អស្ចារ្យប្រចាំជីវិតរបស់ពួកគេ។ ឧទាហរណ៍ជាក់ស្ដែងដូចជាមង្គលការរបស់តារាស្រី Jun Ji Hyunក៏នៅទីនោះ ហើយកាលពីពេលថ្មីៗ ក៏មានគូស្នេហ៍តារាកូរ៉េល្បីឈ្មោះមួយគូទៀតដែរ គឺ Moon Hee Jun និង Soyul។
ជាការរៀបចំដ៏អស្ចារ្យបំផុត និងក៏ជាពេលវេលាពោរពេញដោយសុភមង្គលក្នុងជីវិត សម្រាប់គូស្នេហ៍ប្រុសស្រីមួយគូនេះ ដែលនឹងកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះហើយ៕
ចុចអាន៖
ហេតុផលនេះហើយទើបគូស្នេហ៍ Song-Song ប្រកាសដំណឹងរៀបការភ្លាមៗ
គូស្នេហ៍ Song Joong Ki និង Song Hye Kyo នឹងបង្ហាញខ្លួនជាមួយគ្នាលើកដំបូង