ហេតុ​ផល​នេះ​ហើយ​ទើប​គូស្នេហ៍ ​Song-Song ប្រកាស​ដំណឹង​រៀប​ការ​ភ្លាម​ៗ

  • 2017-07-25 04:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ តារា​សម្ដែង​ Song Joong Ki បាន​បង្ហើប​ពី​រឿង​មួយ​ទាក់ទង​នឹង​ការ​សុំ​រៀប​ការ​របស់​លោក​ទៅ​កាន់​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​ Song Hye Kyo។

នេះជាហេតុផលពិតពីក្រោយ​ការប្រកាសពិធីមង្គលនេះឡើង៖

ទាក់ទង​នឹង​ចំណុច​នេះ​ តួ​ឯក​ក្នុង​រឿង​ "Descendants of the Sun” បាន​និយាយ​ថា​ លោក​គឺ​ជា​អ្នក​សុំ​តារា​ស្រី​ Song Hye Kyo រៀប​ការ​មុន។ គំនិត​របស់​លោក​ គឺ​ចង់​ប្រកាស​ដំណឹង​មង្គល​នេះ​ ក្រោយ​សម្ពោធ​រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ "The Battleship Island" រួច​រាល់។

“ខ្ញុំ​បាន​ប្រាប់​ទៅ​ Hye Kyo ថា​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ដំបូង​បង្អស់​ ដែល​ប្រកាស​ដំណឹង​រៀបការ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​ជ្រាប​ពី​រឿង​នេះ​ ក្រោយ​រឿង​ថ្មី​ 'The Battleship Island' សម្ពោធ​ហើយ។ ទោះ​ជា​យ៉ាង​ណា​ ជីវិត​មិន​មែន​តែង​តែ​ រលូន​ទៅតាម​អ្វី​ដែល​អ្នក​គ្រោង​ទុក​ទេ​ ហើយ​ពេល​ខ្ញុំ​ប្រាប់​ Hye Kyo ថា​យើង​គួរ​ប្រកាស​តែ​ម្ដង​ ពេល​នោះ​ខ្ញុំ​ក៏​សុំ​អភ័យ​ទោស​ដែរ​ ដែល​ការពិត​ត្រូវ​បាន​លាត​ត្រដាង​ មុន​រឿង​ដាក់​បញ្ចាំង​ទៅ​ទៀត"។ Song Joong Ki និយាយ។

យ៉ាងណា​ក្ដី​ តារា​ប្រុស​រូប​នេះ​បាន​សម្រេច​ចិត្ត​ច្បាស់​ថា​ វា​ដល់​ពេល​ដែល​ត្រូវ​បង្ហាញ​ហើយ​មុន​ពាក្យ​ចចាមអារ៉ាម​ខ្ចរខ្ចាយ។

អ្វី​ដែល​កាន់​តែ​រំភើប​ គឺ​ពេល​ដែល​លោក​បង្ហើប​ថា​ពី​អារម្មណ៍​ជិត​រៀបការ៖ "ខ្ញុំ​ស្ទើរ​តែ​មិន​ចង់​ជឿ​ថា​ ខ្ញុំ​ជិត​រៀបការ។ មនុស្ស​ដែល​រៀប​ការ​ហើយ​ ប្រាប់​ខ្ញុំ​ថា​ អារម្មណ៍​ដូច​មិន​ស្មាន​ថា​មង្គលការ​អាច​កើត​ឡើង​ទាល់​តែ​សោះ​ បើ​ទោះ​ដល់​ការ​ថ្ងៃ​ការ​មែន​ទែន​ក៏​ដោយ។ រឹត​តែ​រំភើប​ និង​ភ្ញាក់​ផ្អើល​បំផុត​នោះ​ គឺ​នៅ​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​អបអរ​មង្គលការ​របស់​ខ្ញុំ"។

មិន​យូរ​មិន​ឆាប់​ គូស្នេហ៍​ត្រកូល​ Song (Song-Song Couple) គូ​នេះ​ នឹង​កាន់​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ខែ​តុលា​ ឆ្នាំ​នេះ​ហើយ ក្រោយ​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​ ២០១៥​មក​៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី