Song Joong Ki បង្ហាញ​ខ្លួន​ និង​ផ្ដល់បទសម្ភាសន៍រឿងស្នេហាជាលើកដំបូង​ ក្រោយ​ប្រកាស​ថ្ងៃរៀបការ

  • 2017-07-09 07:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០៧​ខែ​កក្កដា​ កន្លង​ទៅ​ Song Joong Ki ​អនាគត​ស្វាមី​របស់​ តារាស្រី​ Song Hye Kyo បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ ក្រោយ​ព័ត៌មាន​រៀបការ​ផ្សព្វផ្សាយ​ខ្ទរខ្ទារ​ពេញ​ពិភពលោក។

តួឯក​ប្រុស​ក្នុង​រឿង "Descendants of the Sun" បាន​ចូលរួម​កម្មវិធី​មួយ​សម្រាប់​រឿង​ថ្មី​របស់​លោក​ដែល​នឹង​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ មាន​ចំណង​ជើង​ថា​ "Battleship Island”។ នៅ​ថ្ងៃ​នោះ​ដែរ​ តារា​ប្រុស​រូប​នេះ​ខំ​ឈរ​ហាល​ភ្លៀង​ថ្លែង​ការ​អរគុណ​ដល់​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​នៅ​ថ្ងៃ​នោះ។ ជាមួយ​គ្នា​នោះ​ លោក​បាន​ផ្ដល់​បទសម្ភាសន៍​ដ៏​ខ្លី​មួយ​ ដោយ​បាន​លើក​ឈ្មោះ​គូ​ដណ្ដឹង​របស់​លោក​មក​និយាយ​ទៀត​ផង។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ថា​ តើ​អ្វី​ខ្លះ​ជា​ចំណុច​ពិសេស​របស់​ Song Hye Kyo? លោក​ក៏​បាន​ឆ្លើយ​ភ្លាមថា៖ "មនុស្ស​ជា​ច្រើន​បាន​ដឹង​រួច​មក​ហើយ​ ថា​ Hye Kyo ជា​មនុស្ស​ម្នាក់​ដែល​ស្ងប់ស្ងាត់។ នាង​ចេះ​គិត​សព្វគ្រប់​ ហើយ​តែង​ផ្ដល់​ជា​កម្លាំង​ចិត្ត​មក​ឲ្យ​ខ្ញុំ។ មួយ​វិញ​ទៀត​ដោយសារ​នាង​ គឺ​ជា​សិស្ស​ច្បង​ ខ្ញុំ​បាន​រៀន​សូត្រ​ពី​នាង​បាន​ច្រើន។ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ មាន​ថាមពល​ខ្លាំងក្លា​ណាស់​ពី​នាង”។

មុន​បញ្ចប់​បទ​សម្ភាសន៍​ Joong Ki ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​បាន​អបអរ​សាទរ​ចំពោះ​អាពាហ៍ពិពាហ៍​ របស់​លោក​នៅ​ថ្ងៃ​ខាងមុខ​ដែរ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី