ទម្លាយប្រវត្តិស្នេហា និងរូបភាពណាត់ជួបគ្នារបស់ Joong Ki និង Hye Kyo
- 2017-07-05 04:21:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយប្រវត្តិស្នេហា និងរូបភាពណាត់ជួបគ្នារបស់ Joong Ki និង Hye Kyo
ចន្លោះមិនឃើញ
ដំណឹងរៀបការរបស់តួឯកប្រុសស្រី ក្នុងរឿង "Descendants Of the Sun” កាន់តែសុសសាយពេញទ្វីបអាស៊ី ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែចង់ដឹងពីព័ត៌មានបន្ថែមពីស្នេហាអ្នកទាំង២។
*រូបភាពនៅពេល Song Joong Ki និង Song Hye Kyo ណាត់ជួបគ្នានៅជប៉ុន
វិបសាយដ៏ល្បីរបស់កូរ៉េ Dispatch បានបង្ហាញរូបភាពរួមគ្នាជាច្រើនសន្លឹករបស់ Song Joong Ki និង Song Hye Kyo តាំងពីខែមករា នៅប្រទេសជប៉ុន ប៉ុន្តែវិបសាយនេះសម្រេចមិនបង្ហាញរូបទាំងនោះទេ រហូតដល់មានការប្រកាសពីសាមីខ្លួនសិន។
*ចាប់ផ្ដើមស្នេហាដំបូង
បើតាមវិបសាយ OSEN វិញបានបង្ហាញព័ត៌មានដែលទទួលបានពីប្រភពជិតស្និទ្ធរបស់ Song Joong Ki ថា៖ "ការពិត ស្នេហាអ្នកទាំង២ ចាប់ផ្ដើមតាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ គឺតាំងពីមុនចាប់ផ្ដើមថតរឿង 'Descendants of the Sun' ម្ល៉េះ។ ម្យ៉ាងរឿងនេះចាប់ផ្ដើមថត នៅពាក់កណ្ដាល ឆ្នាំ ២០១៥ ហើយចាក់បញ្ចាំង ក្រោយថតចប់សព្វគ្រប់”។
ប្រភពជិតស្និទ្ធមួយរបស់តារាទាំង ២ បានលើកឡើងថា ពួកគេតែងចេញទៅបំពេញការងារនៅក្រៅប្រទេសរួមគ្នា។ ទោះការងារចំណាយពេលត្រឹម ១ ទៅ ២ថ្ងៃក៏ពួកគេតែងជូនគ្នាទៅមកជានិច្ច។ មុនពេលផ្ដើមស្នេហ៍ជាមួយ Song Joong Ki, តារាស្រី Song Hye Kyo ធ្លាប់បង្ហើបថាមិនចង់បានដៃគូស្នេហាជាតារាទេ។ ដោយសារទស្សនៈបែបនេះហើយទើប តារាប្រុស Joong Ki ព្យាយាមយកចិត្តទុកដាក់ បារម្ភគ្រប់ពេលរហូតឆក់បានបេះដូងពី Hye Kyo។
ប្រភពដដែលបន្តថា ពួកគេមិនចង់ឲ្យព័ត៌មានពីសម្ពន្ធភាពរបស់ពួកគេត្រូវបានបែកធ្លាយ ដោយបណ្ដាញផ្សព្វផ្សាយទេ។ ហេតុនេះទើបអ្នកទាំង ២ ចេញមុខប្រកាសដោយផ្ទាល់មាត់ ព្រោះជឿជាក់ថា នេះទើបជារឿងដ៏ត្រឹមត្រូវ ចំពោះអ្នកគាំទ្រ។ អ្វីដែលរំភើបលើសពីនេះទៀតគឺ គ្រួសារទាំងសងខាង បានជួបគ្នារួចហើយ ហើយពួកគេពិតជារាប់អានគ្នាណាស់៕
ដោយឡែកប្រសិនមានអ្វីពាក់ព័ន្ទនឹងព័ត៌មានដ៏កក្រើកនេះទៀត Sabay នឹងលើកយកមកជម្រាបជូនជាបន្ត៕
ចុចអាន៖
Song Joong Ki និង Song Hye Kyo រៀបការឆាប់ពេក ដោយសារខាងស្រីមានទម្ងន់?
អីយ៉ា!!! ល្បីថា Song Joong Ki ទិញផ្ទះតម្លៃរាប់លានដុល្លារ ១ទៀតហើយ