Song Joong Ki និង Song Hye Kyo រៀបការឆាប់ពេក ដោយសារខាងស្រីមានទម្ងន់?
- 2017-07-05 01:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Joong Ki និង Song Hye Kyo រៀបការឆាប់ពេក ដោយសារខាងស្រីមានទម្ងន់?
ចន្លោះមិនឃើញ
ថ្ងៃនេះព័ត៌មានរៀបការរបស់គូស្នេហ៍តារាកូរ៉េដ៏ល្បី Song Joong Ki និង Song Hye Kyo បានចុះផ្សាយព្រោងព្រាតលើបណ្ដាញអ៊ីនធឺណិតដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់សាទរជាខ្លាំង។
ដោយឡែក ស្របពេលដំណឹងមង្គលនេះត្រូវបានលាតត្រដាងឆាប់ពេក ធ្វើឲ្យមតិខ្លះគិតថា អាចមកពីតារាស្រី Song Hye Kyo មានផ្ទៃពោះ។ ប៉ុន្តែពាក្យចចាមអារ៉ាមនេះ ត្រូវបានច្រានចោលដោយផលិតកម្មផ្ទាល់របស់នាង។
អ្នកតំណាងម្នាក់មកពីផលិតកម្ម UAA (United Artist Agency) បានលើកឡើងថា៖ "ជាក់ស្ដែង គឺវាជារឿងដែលខុសពីការពិតទាំងស្រុង ដែលថាតារាស្រី Song Hye Kyo មានផ្ទៃពោះ”។ មួយវិញទៀតនៅពេលដែលមានពាក្យចោទសួរថា៖ "តើតារាប្រុសស្រីទាំងចាប់ផ្ដើមទាក់ទងគ្នាបន្ទាប់ពីសម្ដែងរឿង 'Descendants of the Sun' រួមគ្នាមកឫយ៉ាងណា?” អ្នកតំណាងរូបនោះឆ្លើយថា ខ្លួនក៏មិនដឹងដែរ។
ទោះជាយ៉ាងណានេះជាដំណឹងដ៏ល្អមួយប្រចាំឆ្នាំ នៅពេលដែលដៃគូសម្ដែងដ៏ស័ក្ដិសមក្នុងរឿងដ៏ល្បីស្ទើរទូទាំងពិភពលោក "Descendants of the Sun" នឹងចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗ គឺនៅថ្ងៃទី ៣១ ខែតុលា ខាងមុខនេះហើយ៕
ចុចអាន៖
អីយ៉ា!!! ល្បីថា Song Joong Ki ទិញផ្ទះតម្លៃរាប់លានដុល្លារ ១ទៀតហើយ
Song Hye Kyo ថាចង់សម្ដែងជាមួយតួស្រីរឿង Legend of the Blue Sea