Song Hye Kyo រំភើប​ដល់​ថ្នាក់​យំ​ពេល​ Song Joong Ki សុំ​រៀប​ការ!

  • 2017-07-08 05:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​មួយ​បង្ហើប​​ថា​ Song Hye Kyo រំជួល​ចិត្ត​ដល់​ថ្នាក់​យំ​ពេល​ដែល​គូ​ស្នេហ៍លោក Song Joong Ki សុំ​រៀប​ការ​កាល​ពី​រដូវ​រងា​ឆ្នាំ​មុន​នៅ​ប្រទេស​ជប៉ុន។

សាក្សី​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ Yuri បាន​សរសេរ​អំពី​ពេល​ដែល​​ Song Joong Ki រៀប​ចំ​គម្រោង​ដើម្បី​សុំ​សង្សារ​ខ្លួន​រៀប​ការ។ អ្នក​នាង​ Yuri នោះ​បាន​និយាយ​ដូច្នេះ​ថា៖ "ជា​ការ​ពិត​ណាស់ មាន​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​ Song Joong Ki និង Song Hye Kyo និង​សមាជិក​ក្រុម​ការ​ងារ​បាន​មក​កាន់​កន្លែង​ដែល​នាង​ធ្វើ​ការ​កាល​ពី​រដូវ​រងា​ឆ្នាំ​មុន"។

នាង​បន្ត​ទៀត​ថា៖​ "Song Hye Kyo បាន​យំ​ ខណៈ​ពេល​ដែល​ Song Joong Ki សុំ​នាង​រៀប​ការ"។

ប៉ុន្តែ​ពេល​នោះ​មិន​មាន​ភស្តុតាង​មួយ​ណា​ដែល​បញ្ជាក់​ច្បាស់​ថា​ Song Hye Kyo បាន​ទទួល​ចិញ្ចៀន​រៀប​ការ​ទេ​។ នៅ​ពេល​នោះ​ហើយ​គឺ​ជា​ពេល​ដែល Song Hye Kyo និង​ Song Joong Ki សច្ចា​ថា​នឹង​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត៕

ចុុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី