Fan នារីៗកុំតូចចិត្តអី! ប្រុសសង្ហា ៨រូប នេះមានម្ចាស់ចិត្តរួចហើយ
- 2017-07-07 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan នារីៗកុំតូចចិត្តអី! ប្រុសសង្ហា ៨រូប នេះមានម្ចាស់ចិត្តរួចហើយ
ចន្លោះមិនឃើញ
តារាប្រុសរូបសង្ហាដែលជាតារាសំណព្វចិត្តរបស់នារីៗជាច្រើនបានរកឃើញដៃគូស្នេហាជាបន្តបន្ទាប់ ខ្លះក៏បានរៀបការហើយ ខ្លះទៀតក៏កំពុងទាក់ទងគ្នាផ្អែមល្ហែមពោរពេញដោយសេចក្ដីសុខ ទោះមិនទាន់រៀបអាពាហ៍ពិពាហ៍ក្ដី។ ប្រុសស្អាតទាំងនោះ សុទ្ធសឹងតែជាតារាជួរមុខ និងតែងទទួលបានការកោតសរសើរពីមហាជនជាច្រើន មិនថាសមត្ថភាពសម្ដែង និងរូបរាងដ៏សង្ហារបស់ពួកគេទេ តែយ៉ាងណា ពួកគេមានម្ចាស់ចិត្តរៀងៗខ្លួនហើយ៕
១. តារាចម្រៀង និងសម្ដែង Rain
ក្រោយទាក់ទងស្នេហាគ្នា អស់រយៈពេល ៥ឆ្នាំមក Rain និង Kim Tae Hee ក៏បានកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧។
២. តារាសម្ដែង Anh Jae Hyun
Anh Jae Hyun និងតារាស្រី Goo Hye Sun បានចុះសំបុត្រអាពាហ៍ពិពាហ៍ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ ជំនួសការរៀបចំពិធីមង្គលការ ក្រោយទាក់ទងគ្នាបាន ១ឆ្នាំ។
៣. តារាសម្ដែង Song Joong Ki
តារាសម្ដែងប្រុសដ៏ល្បី Song Joong Ki និងមិត្តស្រីដែលជាតួសម្ដែងរួមគ្នាក្នុងរឿង "Descendants of the Sun” បានប្រកាសពីចំណងស្នេហារបស់ពួកគេ កាលពីថ្ងៃទី ០៥ ខែកក្កដា ពីគម្រោងរៀបការដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧។
៤. តារាសម្ដែង Lee Min Ho
Min Ho បានភ្ជាប់ចំណងស្នេហ៍ជាមួយតារាស្រីវ័យក្មេង Bae Suzy តាំងពីខែមីនា ឆ្នាំ ២០១៥ មកទល់ពេលបច្ចុប្បន្ន។
៥. តារាសម្ដែង Lee Joon Gi
តារាប្រុសភ្នែកតូចមុខមានមន្តស្នេហ៍រូបនេះវិញ ក៏បានបង្ហាញពីទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែង Jeon Hye Bin ដែរតាមរយៈផលិតកម្មរបស់ខ្លួនកាលពី ខែមេសា ឆ្នាំ ២០១៧ ក្រោយទាក់ទងគ្នាបាន១ឆ្នាំ។
៦. តារាសម្ដែង Kim Woo Bin
តារាប្រុសរូបសង្ហាបានឆក់យកបេះដូងនារីៗមិនតិចទេ ប៉ុន្តែគួរឲ្យស្ដាយលោកមានម្ចាស់ស្នេហ៍ហើយ គឺតារាស្រី Shin Min A ដោយលោកបានប្រកាសតាំងពីខែកក្កដា ឆ្នាំ ២០១៥។
៧. តារាសម្ដែង Park Yoo Chun
តារាប្រុសរូបនេះ នឹងដឹកដៃអនាគតភរិយារបស់លោកចូលរោងការ នៅខែកញ្ញា ឆ្នាំ ២០១៧ ក្នុងសណ្ឋាគារមួយក្នុងទីក្រុងសេអ៊ូល ខាងមុខ។
៨. តារាសម្ដែង Nam Joo Hyuk
នៅខែមេសា ឆ្នាំ ២០១៧ ខាងផលិតកម្មរបស់ តារាប្រុសវ័យក្មេងរូបនេះបានទទួលស្គាល់ព័ត៌មានថា លោក និងតារាស្រី Lee Sung Kyung កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា៕
ចុចអាន៖