Song Joong Ki​ ​ទិញ​ផ្ទះ​ក្បែរ​ ​និង​​ថ្លៃ​ជាង​ប្ដី​ប្រពន្ធ​ ​Rain

  • 2017-07-05 14:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​រូប​សង្ហារ​ ​Song Joong Ki​ ​ត្រូវ​គេ​ទម្លាយ​ថា​បាន​ទិញ​ផ្ទះ​​តម្លៃ​ប្រមាណ​ ​៨,៧​ ​លាន​ដុល្លារ​ ​កាល​ពី​ខែ​មករា​ ​ក្នុង​ពេល​កំពុង​មាន​ស្នេហ៍​ជា​មួយ​តារា​ស្រី​ឆ្នើម​ ​Song Hye Kyo។

ពីក្រៅផ្ទះ Song Joong Ki

ផ្ទះ​ ​៨,៧​ ​លាន​ដុល្លារ​របស់​ ​Song JoongKi​ ​មាន​ ​២​ ​ជាន់​ ​ហើយ​ស្ថិត​ក្នុង​តំបន់​សេដ្ឋី​ជាន់​ខ្ពស់​ ​Itaewon​ ​ក្នុង​ទីក្រុង​សេអ៊ូល។ កាន់​តែ​ពិសេស​ ​ផ្ទះ​នោះ​នៅ​ក្បែរ​ផ្ទះ​តារា​ប្ដី​ប្រពន្ធ​សម្បូរ​ចលនទ្រព្យ​ ​Rain​ ​និង​ ​Kim Tae Hee​ ​ដែល​មាន​តម្លៃ​ ​៤,៥​ ​លាន​ដុល្លារ។

Song Joong Ki​ ​និង​ ​Song Hye Kyo​ ​ដែល​ទើប​ប្រកាស​រៀបការ​ថ្មី​ៗ​ ​ក៏​ត្រូវ​ដឹង​ថា​នឹង​ចូល​មក​រស់​ក្នុង​ផ្ទះ​ដ៏​ស្កឹមស្កៃ​តម្លៃ​ជាង​ ​៨​ ​លាន​ដុល្លារ​នេះ​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​រួច៕

ចុចអានបន្ត ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ រដ្ឋ