គូស្នេហ៍​ Song-Song ផ្អែមល្ហែម​ជាមួយ​គ្នា​នៅ​អាមេរិក ជា​ Pre-Wedding ទេ​ដឹង?

  • 2017-09-04 06:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​បាន​ឃើញ​រូប​ភាព​ដ៏​កម្រ​មួយ​របស់​អនាគត​គូ​ស្វាមី​ភរិយា​តារា​កូរ៉េ​ដ៏​ល្បី​ Song Joong Ki និង​ Song Hye Kyo នៅ​ព្រលាន​យន្តហោះ​ជាមួយ​គ្នា។

ខាង​ផលិតកម្ម​ទាំង​សង​ខាង​ បាន​បង្ហើប​ថា​ គូស្នេហ៍​មួយ​នេះ​បាន​ឆ្ពោះ​ដំណើរ​ទៅ​កាន់​ ទីក្រុង​ Los Angeles ដោយសារ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទាល់​ខ្លួន៖ "វា​ជា​ការ​ពិត​ដែល​ Song Joong Ki បាន​ចាក​ចេញ​ទៅ​កាន់​ទីក្រុង​ Los Angeles សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​ ០៣។ ការ​ពិត វា​មិនជាប់ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​ទេ ប៉ុន្តែ​ជា​កិច្ចការផ្ទាល់​ខ្លួន​របស់​លោក”។ នេះ​បើ​តាម​ផលិតកម្ម​ Blossom បាន​បង្ហាញ។

រីឯ​ក្រុមហ៊ុន​ United Artist Agency វិញ​ ក៏​បាន​លើក​ឡើង​មិន​ខុស​ពី​ផលិតកម្ម​ Blossom ដែរ។ បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​ថា ដំណើរ​កម្សាន្ត​មួយ​នេះ​ អាច​ជា​វិស្សមកាល​ Pre-Wedding របស់​គូស្នេហ៍​មួយ​គូ​នេះ ព្រោះ​នៅ​សល់​តែ​ជាង​ ១​ខែ​ទេ​ដែល​ពួកគេនឹង​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយ​ ដូចនេះ​ អាច​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ដែល​ ពួកគេ​ត្រូវ​ត្រៀម​ Pre-Wedding។

ដោយ​ឡែក​រំឭក​ទៅ​មុន​ពេល​ដែល​តារា​ប្រុស​ស្រី​ទាំង​ ២​ប្រកាស​ពី​ទំនាក់ទំនង​របស់​ខ្លួន​វិញ​ ពួកគេ​ ត្រូវ​ធ្វើ​ដំណើរ​ក្នុង​យន្ត​ហោះ​ផ្សេង​គ្នា​ ខុស​ពី​លើក​នេះ​ដែល​ត្រូវ​ជិះ​យន្ត​ហោះ​តែមួយ​លែង​លាក់បាំង​ដូច​មុន​ហើយ។

តាម​រយៈ​ទំនាក់ទំនង​ជា​គូ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អារម្មណ៍​រីករាយ​ សប្បាយ​ចិត្ត​ពេល​ឃើញ​គូស្នេហ៍​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ ទៅ​ណា​មក​ណា​ជាមួយ​គ្នា ដោយ​បើក​ចំហ​យ៉ាង​ដូចនេះ មុន​ថ្ងៃ​ចូល​រោង​ការ​ ដែល​នៅ​សល់​ពេល​មិន​យូរ​ប៉ុន្មាន​ឡើយ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី