រិន​ សារ័ត្ន​ ប្ដេជ្ញា​យក​​ឈ្នះ​នៅ​ភូមា​ដើម្បី​មុខមាត់​ប្រទេស​ជាតិ

  • 2017-10-26 02:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ប្ដេជ្ញា​ខំប្រឹង​ប្រកួត​យក​ជ័យជម្នះ​នៅ​ឯ​ប្រទេស​ភូមា​ដើម្បី​ជា​មុខមាត់​ប្រទេស​ជាតិ​ ក៏​ដូច​ជា​ការ​បង្ហាញ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​

កីឡាករ​ រិន​ សារ័ត្ន​

កីឡាករ​ រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឯ​ប្រទេស​ភូមា​ នា​ដើម​ខែ​វិច្ឆិកា​ នេះ​ គេ​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ដើម្បី​យក​ជ័យជម្នះ​មក​កម្ពុជា​វិញ។​ បច្ចុប្បន្ន​ជើង​ខ្លាំង​រូប​នេះ​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ទាំង​កម្លាំង​ និង​ស្នៀត​ប្រយុទ្ធ​ផ្សេងៗ។​

អ្នក​ប្រដាល់​ដើម​កំណើត​វ៉ៃ​ក្នុង​ទ្រុង​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នៅ​ប្រទេស​ភូមា​នេះ​ គេ​តម្រូវ​ឲ្យ​រុំ​អំបោះ​ជំនួស​ហ្គង់​ វា​ខុស​ប្លែក​ពី​ការ​ប្រកួត​នៅ​កម្ពុជា​ ហើយ​ពេល​កីឡាករ​ចាប់​គ្នា​អាច​យក​ក្បាល​បុក​គោះ​លើ​ដៃ​គូ​បាន​ ចំណុច​ខុស​ប្លែក​ទាំង​នេះ​អាច​ថា​ជា​ការ​លំបាក​ខ្លះ​ដែរ​ៗ​ដល់​ប្រដាល់​កម្ពុជា​ ប៉ុន្តែ​គេ​មិន​ជា​បារម្ភ​ខ្លាំង​នោះ​ទេ​ ព្រោះ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​និង​យូរ​គួរសម។​

កីឡាករ​ រិន​ សារ័ត្ន​

ចំណែក​លោក​ ហ៊ុន​ ចាន់រាជ​ ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ប្រដាល់​ Cambodia Top Team​ បាន​ឲ្យ​ដឹង​ដែរ​ថា ​និយាយ​ពី​សមត្ថភាព​ដៃ​គូ​របស់​កូន​សិស្ស​លោក​នោះ​ មិន​ជា​ខ្លាំង​អ្វី​ណាស់​ណា​នោះ​ទេ​ បើ​ប្រៀបធៀប​ស្នៀត​ប្រយុទ្ធ​វិញ​គឺ​ចាញ់​ រិន​ សារ័ត្ន​ តែ​ម្ដង​ហើយ​អ្វី​ដែល​ចាប់​អ្វី​ដែល​ចាប់​អារម្មណ​នោះ​គឺ​របៀប​វ៉ៃ​របស់​ពួកគេ​ខុស​ពី​កម្ពុជា​ខ្លះ​ៗ​ អាច​ជា​ការ​មិន​ធ្លាប់​ដល់​កីឡាករ​កម្ពុជា។​

លោក​គ្រូ​ ហ៊ុន​ ចាន់រាជ

រិន​ សារ័ត្ន​ រួម​និង​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​អំឡុង​ថ្ងៃ​ទី៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​នេះ​ ដើម្បី​ចូលរួម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម្ចាស់​ផ្ទះ​ភូមា​នា​ថ្ងៃ​ទី៤ ​វិច្ឆិកា​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី