រាជទាយាទថ្មីអារ៉ាប៊ីសាអូឌីតគ្រោងចំណាយ ៥០០ ប៊ីលានដុល្លាបង្កើតក្រុងសិប្បនិម្មិត

  • 2017-10-25 13:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងជះលុយ ៥០០ ប៊ីលានដុល្លារសង់ទីក្រុងថ្មីមួយដែលគ្របបណ្តប់លើព្រំដែនប្រទេសចំនួនបីគឺអារ៉ាប៊ីសាអូឌីត អេហ្ស៊ីបនិងប្រទេសហ្សកដានី ។ នេះបើយោងតាមការប្រកាសរបស់រាជទាយាទថ្មី Mohammed bin Salman កាលពីថ្ងៃអង្គារម្សិលមិញ ។

Mohammed bin Salman

គម្រោងបង្កើតទីក្រុងឈ្មោះថា NEOM ត្រូវបានប្រកាសដោយរាជទាយាទថ្មីរបស់អារ៉ាប៊ីសាអូឌីតនៅឯសន្និសិទមួយ ។ វាគឺជាគម្រោងយក្សចុងក្រោយគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានបង្កើតឡើងដើម្បីកែប្រែមុខមាត់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រមួយនេះ ។ ព្រះរាជបុត្រវ័យក្មេងវ័យ ៣២ ឆ្នាំមានព្រះរាជបន្ទូលទៅកាន់បណ្តាវិនិយោគិនដែលមកជួបជុំគ្នានៅរាជធានី Riyadh ថានឹងព្យាយាមធ្វើការជាមួយអ្នកជំនាញបង្កើតគម្រោង ហើយទីក្រុងសិប្បនិម្មិតនេះមិនមែនជាកន្លែងសម្រាប់មនុស្សនិងក្រុមហ៊ុនសាមញ្ញនោះទេ ។

ទីក្រុងនេះនឹងសង់លើដីទំហំប្រមាណ ២៦ ៥០០ គីឡូម៉ែត្រការ៉េស្ថិតនៅក្បែរសមុទ្រក្រហម (Red Sea) ហើយវានឹងលាតសន្ធឹងក្បែរព្រំដែនប្រទេសអេហ្ស៊ីប ហ្សកដានី និងអារ៉ាប៊ីសាអីឌីត ។ គម្រោងទីក្រុងនេះនឹងចាយលុយ ៥០០ ប៊ីលានដុល្លារបានមកពីមូលនិធិរដ្ឋាភិបាលអារ៉ាប៊ីសាអីឌីត និងមូលនិធិវិនិយោគផ្ទាល់ខ្លួនព្រមទាំងមកពីបណ្តាវិនិយោគិនក្នុងនិងក្រៅស្រុក ។

គម្រោងទីក្រុងយក្សនេះនឹងប្រើថាមពលកកើតឡើងវិញរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងដ្រូនដឹកអ្នកដំណើរហើយប្រព័ន្ធអ៊ីនធើណិតល្បឿនលឿងនឹងដាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃផងដែរ ។ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតនិយាយក្នុងសេចក្តីថ្លែងការណ៍ថា រាល់សេវាកម្ម និងដំណើរការទាំងអស់ក្នុងគម្រោង NEOM នឹងប្រតិបត្តិការស្វ័យប្រវតិ្ត ១០០% ជាមួយនឹងគោលបំណងនៃការប្រែក្លាយជាទីតាំងមានសក្កានុពលខ្លាំងបំផុតក្នុងពិភពលោក ៕

ប្រភព៖ CNN   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី