បំបែក​កំណត់​ត្រា! មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​នេះ មាន​រឿង​បរទេស​រាប់​ពាន់

  • 2017-10-26 03:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ម​វិធី​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ ឆ្នាំ ២០១៧​នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​ផលិតករ​ភាព​យន្ត​បរទេស​ ដែលមានរឿងរហូត​ដល់ ៣១២៤ រឿង​ខ្លី មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ សហ​រដ្ឋ​អាមេរិក និង​​សហភាព​អឺរ៉ុប។ នេះ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មីមួយទៀត នេះបើ​យោង​តាម ប្រសាសន៍​របស់​លោក ស៊ំ ​ស៊ី​ថែន អ្នក​នាំ​ពាក្យ​របស់​មហាស្រព​ភាពយន្ត​ខ្លី​ចតុមុខ ដែល​ថ្លែង​ក្នុង ពិធី​បើក​មហោស្រពនេះ​កាល​ពី​យប់​មិញ នៅ​សាល​មហោស្រពចតុមុខ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សំ ​សុ​គន្ធ រដ្ឋ​លេខា​ធិកា​ នៃ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ បាន បញ្ជាក់ថា ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ការ​រីក​ផុស​ផុល​នៃ​វិស័យ​សិល្បៈ​ភាព​យន្ត​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​រីក​ចំរើន​ និង​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ ​រហូត​ដល់​ក្រៅ​ប្រទេស​ចូល​រួម​ និង​មាន​ឱកាស​ស្វែង​យល់​ពី​សុខ​សន្តិ​ភាព​របស់​កម្ពុជា​ផង​ដែរ​។

ក្នុង​នោះ​សន្ទុះនៃការ​ផលិត​ខ្សែ​ភាព​យន្ត​របស់​ផលិត​ករ​ខ្មែរ​ក៏​កាន់​តែ​ច្រើន​ដូច​គ្នា​ ជា​ពិសេស​ក្នុង​ឆ្នាំ​នេះ ​មហោស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ​ ក៏​ទទួល​បាន​ខ្សែ​ភាព​យន្ត​ខ្លី​ដាក់​ប្រកួត​ពី​ផលិតករ​ខ្មែរ​រហូត​ដល់​ ៤៩​ រឿង​ ហើយ​រឿង​ដែល​ជាប់​ជា​ជម្រើស​ក្នុង​ការ​ចាប់​បញ្ចាំង​មាន​រហូត​ដល់​ ២៨​ រឿង​ ហើយ​រឿង​ដែល​ជាប់​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ មាន​ ៧​រឿង​។

នេះជា​លើទី​ ៦ ហើយ នៃ​ការ​ប្រារព្វ​កម្ម​វិធី ​មហោ​ស្រព​ចតុ​មុខ​ភាព​យន្ត​ខ្លី​ចតុ​មុខ​ នៅ​ឆ្នាំ​នេះ​មាន​ការ​បង្ហាញនូវ​ស្នា​ដៃ​ខ្សែ​ភាព​យន្ត​ខ្លី​ផ្សេង​ ​រហូត​ដល់​ទៅ ​៤ ​កម្ម​វិធី​ ដូច​ជា​ខ្សែ​ភាព​យន្តខ្លី​របស់​ក្រុម​ជុំរំ​ភាព​យន្ត​ ឬ FilmCam, ខ្សែ​ភាព​យន្ត​ខ្លី​របស់​គម្រោង​ Legacy Film Lap, កម្រង​ខ្សែ​ភាព​យន្ត​ខ្លី​ Family and You និង​ការ​បង្ហាញ​ខ្សែ​ភាព​យន្ត​ ៥ ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ដំបូង​រ​បស់​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ​។

អត្ថបទៈ Sunny

រូបភាពៈ CSFF