Carvajal ជាពីបញ្ហាបេះដូង ខណៈ Bale បន្តមិនអាចលេងបាន
- 2017-10-26 04:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carvajal ជាពីបញ្ហាបេះដូង ខណៈ Bale បន្តមិនអាចលេងបាន
ចន្លោះមិនឃើញ
Dani Carvajal ខ្សែការពាររបស់ Real Madrid បានជាសះស្បើយជាបញ្ហាបេះដូងហើយ ប៉ុន្តែចំពោះថ្ងៃដែលអាចត្រលប់មកកាន់ទីលានវិញគឺមិនទាន់ដឹងទេ។ នេះតាមសម្ដីរបស់ Zinedine Zidane។
ចំពោះបញ្ហារបស់ Gareth Bale វិញ ពេលនេះគេអាចចូលហ្វឹកហាត់ធម្មតាហើយ ក្រោយរបួសកំភួនជើង ហើយអាចនឹងជា១០០%ទាន់ពេលលេងប៉ះក្រុមចាស់ Tottenham Hotspur នៅ Champions League ។
“Dani ពេលនេះមិនអីទេ ហើយការពិនិត្យគឺល្អប្រសើរដែរ។ គេបានហ្វឹកហាត់ទាក់កង់នៅថ្ងៃនេះ។ គេមានសុខភាពល្អណាស់ ប៉ុន្តែការព្យាបាលនៅតែបន្តតាមដានថែមទៀត ហើយពួកយើងនឹងចាំមើលបន្តទៀតដូចគ្នា។ សម្រាប់ Bale ពេលនេះមិនទាន់អាចចូលទីលានបានទេ។ គេអាចហ្វឹកហាត់ជាមួយមិត្តរួមក្រុមបាន តែថ្ងៃចូលលេងមែនទែនមិនទាន់អាចប្រាប់បានទេ"។ សម្ដី Zidane៕
ចុចអាន៖
-ចូលលេងយប់មិញ Torres តាមទាន់កំណត់ត្រាវីរបុរស Aragones