អង់គ្លេស បំបាក់ប្រេស៊ីល ទៅជួបអេស្ប៉ាញ Final U17 World Cup
- 2017-10-26 03:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស បំបាក់ប្រេស៊ីល ទៅជួបអេស្ប៉ាញ Final U17 World Cup
ចន្លោះមិនឃើញ
ក្រុមយុវជនតោកំណាចអង់គ្លេសបានយកឈ្នះយុវជនប្រេស៊ីល ដោយលទ្ធផល ៣-១ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួត U17 World Cup កាលពីម្សិលមិញ។
៣គ្រាប់របស់អង់គ្លេសធ្វើបានដោយកីឡាករតែម្នាក់គត់គឺ Rhian Brewster ដែលជាយុវជនរបស់ក្រុមហង្សក្រហម Liverpool ខណៈគ្រាប់បាល់របស់ប្រេស៊ីលសម្រេចបានដោយកីឡាករ Wesley។ ចំណែកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូទៀត អេស្ប៉ាញបានយកឈ្នះប្រទេសម៉ាលី ៣-១ដូចគ្នា។
ដូច្នេះមានន័យថាយុវជនមកពីទ្វីអឺរ៉ុបទាំងពីរគឺ អង់គ្លេសនិងត្រូវជួបប្រទះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំប្រកួតនៅ ២៨ ខែ តុលាខាងមុខ។ ព្រឹត្តិការណ៍ U17 World Cup ឆ្នាំនេះគេបានប្រារព្ធនៅប្រទេសឥណ្ឌា ដែលមានប្រទេសមកពី៦តំបន់ចូលរួម។ តាំងពីបង្កើនពាននេះមកនៅឆ្នាំ១៩៨៥ ប្រទេសអង់គ្លេសនិងអេស្ប៉ាញមិនដែលឈ្នះឡើង ដូច្នេះប្រសិនប្រទេសណាឈ្នះនៅ២ថ្ងៃខាងមុខ នោះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មី។
បញ្ជាក់ កាលពីខែ មិថុនាកន្លងទៅអង់គ្លេសទើបតែយកឈ្នះវេណេហ្ស៊ុយអេឡា លើកពាន World Cup U20 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ៕
ចុចអាន៖
Leipzig ធ្លាក់ពី German Cup ទាំងឈឺចាប់ដោយសារស្នាដៃ Bayern
“ខ្ញុំមិនដែលបោះបង់ ហើយ២ប្រកួតនៅសល់នឹងប្រឹងឱ្យឈ្នះ” គ្រូ U19 កម្ពុជា