Sam Smith ភ្ញាក់សឹងបាក់ចង្កេះ ពេលកំពុងនិយាយរឿងខ្មោច
- 2017-10-26 08:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sam Smith ភ្ញាក់សឹងបាក់ចង្កេះ ពេលកំពុងនិយាយរឿងខ្មោច
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុប សញ្ជាតិអង់គ្លេស Sam Smithបានចូលរូមកម្មវិធីរបស់ “Ellen” កាលពីថ្ងៃអង្គារ ហើយបានធ្វើឲ្យប្រិយមិត្តគ្រប់គ្នាផ្ទុះសំណើចជាខ្លាំង ដោយសារទង្វើរបស់លោក។
មានការភ្ញាក់ផ្អើលមួយបានកើតឡើងអំឡុងពេលដែលតារាចម្រៀង Sam Smith ជជែកគ្នាជាមួយនឹង Ellen។ ម្ចាស់បទ “I’m Not The Only One” រូបនេះបានលើកពីផ្ទះដែលមានអាយុកាល ៣០០ ឆ្នាំដែលលោកបានរស់នៅ៖ "លោកមានទំនាក់ទំនងល្អជាមួយខ្មោច"។ ស្រាប់តែពេលនោះមាន មនុស្សតុបតែងជាខ្មោចហក់ចេញពីក្រោយខ្នងលោក ធ្វើឲ្យលោកភ្ញាក់ជាខ្លាំង ថែមទាំងស្រែកសឹងភ្លាត់សម្លេងទៀតផង។
ក្រោយពេលសម្រួលអារម្មណ៍លោកបានបន្តិច Sam បាននិយាយបន្តថាខ្លួននឹងខ្លាចជាងនេះទៀតបើមានអ្វីលោតចេញពីប្រអប់ធំមួយដែលនៅខាងឆ្វេងដៃរបស់លោក។ និយាយសឹងមិនទាន់ចប់ផង ស្រាប់តែ មនុស្សម្នាក់ដែលតុបតែងខ្លួនជាយាយចាស់គួរឲ្យខ្លាចស្ទុះងើបចេញពីប្រអប់ធំនោះ ហើយបានធ្វើឲ្យ Sam ភ័យស្ទើរលស់ព្រលឹងសាជាថ្មីម្ដងទៀត។
តារាចម្រៀង រូបនេះបាននិយាយថា៖ “អូ ព្រះអើយ! បេះដូងខ្ញុំ ខ្ញុំឈប់ច្រៀងហើយ"។ នៅពេលដែលបានឃើញពីសកម្មភាពនេះ អ្នកដែលកំពុងទស្សនានាំគ្នាសើចគឹល ពេញកម្មវិធី៕