Kane អាចអវត្តមាន ពេល Spurs ជួប Man Utd អាទិត្យនេះ
- 2017-10-26 07:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane អាចអវត្តមាន ពេល Spurs ជួប Man Utd អាទិត្យនេះ
ចន្លោះមិនឃើញ
លោក Mauricio Pochettino អ្នកចាត់ការរបស់ Spurs បានប្រាប់ឲ្យដឹងថា Harry Kane មិនទាន់ច្បាស់ថាអាចបង្ហាញខ្លួន ពេលប៉ះបិសាចក្រហម Manchester United ឬអត់ទេនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីអវត្តមាននៅ League Cup យប់មិញ។
កីឡាករវ័យ២៤ឆ្នាំគ្មានឈ្មោះក្នុងបញ្ជីរបស់ Spurs ឡើយ ពេលក្រុមចាញ់ West Ham ៣-២នៅ League Cup ដោយសារមានរបួសសរសៃពួរ បន្តិចបន្តួចកាលពីប៉ះ Liverpool នៅ Premier League។ ចំពោះជំនួបទល់នឹង Man Utd នៅចុងសប្ដាហ៍នេះ លោក Pochettino មិនទម្លាយឲ្យដឹង ថា Kane អាចចូលលេងបាន១០០%យ៉ាងណាទេ។
សាកសួរ តើ Kane អាចមានវត្តមាន ពេលជួប Man Utd ឬទេ? អ្នកចាត់ការសញ្ជាតិ អាហ្សង់ទីនបានឆ្លើយថា៖ "ពួកយើងនឹងឃើញ ពួកយើងនឹងឃើញ។ ពួកយើងត្រូវការវាយតម្លៃលើក្រុម ព្រោះពួកយើងអាចនឹងបង្ខំផ្លាស់ប្ដូរ តាមហេតុផលផ្សេងៗ និងពួកយើងនឹងដឹងនៅប៉ុន្មានថ្ងៃខាងមុខ"៕Tottenham Hotspur ទើបតែធ្លាក់ពី League Cup ក្រោយបរាជ័យក្រោមថ្វីជើង West Ham៕
ចុចអាន៖