គ្រូ​ភូមា​ សរសើរ​យុវជន​កម្ពុជា​​​ថា អាច​ស៊ី​ហ្វីលីពីន​​ច្រើន​គ្រាប់

  • 2017-10-27 00:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​បាល់ទាត់​យុវជន​ U-19​ មីយ៉ាន់ម៉ា​បាន​​​សរសើរ​ក្រុម​កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​មិន​ដាច់​ពី​មាត់​ថា​ ចេះ​ប្រមូល​អារម្មណ៍​ឡើង​វិញ​បាន​ល្អ​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​​វាយ​បក​រហូត​ទទួល​បាន​ជ័យជម្នះ។​

លោក​ Chit Naing គ្រូភូមា

លោក​ Chit Naing​ គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ U-19​ មីយ៉ាន់ម៉ា បាន​ឲ្យ​ដឹង​ថា​ យុវជន​កម្ពុជា​មាន​ទម្រង់​លេង​ល្អ​​ទាំង​តំបន់​ការពារ​រឹងមាំ​ កីឡាករ​គ្រប់រូប​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ប្រកួត​ដើម្បី​យក​ជ័យជម្នះ​ ហើយ​ចេះ​លេង​សហការ​គ្នា​ជា​ក្រុម​បាន​ល្អ​ទៀត​ផង។​

U-19 កម្ពុជា

គ្រូ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ជឿជាក់​លើ​ក្រុម​កម្ពុជា​អាច​ឈ្នះ​នៅ​ប្រកួត​ក្រោយ​ពេល​ប៉ះ​ U-19​ ហ្វីលីពីន​ ថែម​ទាំង​អាច​រក​គ្រាប់​បាល់​បាន​ពី​ ៤ ទៅ ៥​ គ្រាប់​ទៀតផង​ ព្រោះ​បើ​មើល​ពី​កម្រិត​បច្ចេកទេស​កម្ពុជា​ខ្ពស់​ជាង​ រួម​ផ្សំ​នឹង​ឆន្ទៈ​របស់​កីឡាករ​ ការ​ការពារ​រឹងមាំល្អ​​ និងការ​​វាយ​បក​លឿន​ទៀត​នោះ​ លោក​គិត​ថា​ U-19​ កម្ពុជា​ឈ្នះ​ហ្វីលីពីន​យ៉ាង​ស្រួល។​

U-19 កម្ពុជា ពេលប្រកួតជាមួយភូមា

យុវជន​ U-19​ កម្ពុជា​ យក​ឈ្នះ​ក្រុម​ភ្ញៀវ​ភូមា​ដោយ​លទ្ធផល​ ៣-២​ នៃ​ប្រកួត​ទី២​របស់​ខ្លួន​ក្នុង​វគ្គ​ជម្រុះ​ពូល​ G ​ពាន​ AFC U19 Championship​ ដែល​បច្ចុប្បន្ន​មាន​៣ពិន្ទុ​ ហើយ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ប៉ះ​ក្រុម​ហ្វីលីពីន​នៅ​ថ្ងៃ​ទី២៨​ ខែ​តុលា​ ឆ្នាំ​ ២០១៧​ ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី