ហួស​ចិត្ត​ ​មុខងារ​គិត​លេខ​ក្នុង​ ​iOS 11​ ​បូក ១+២+៣ = ២៤

  • 2017-10-27 02:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ដែល​ការ​គណនា​លេខ​នៃ​ ​១+២+៣ = ៦ ប៉ុន្តែ​សម្រាប់​ ​iOS 11​ ​ករណី​បើ​អ្នក​ប្រើ​ម៉ាស៊ីន​គិត​លេខ​ ​ហើយ​វាយ​តួ​លេខ​ល្បឿន​លឿន​ពេក​ ​នោះ​ចម្លើយ​នឹង​ចេញ​ជា​ ​២៤​ ​មក​វិញ។​ បញ្ហា​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើត​មាន​លើ​ ​iOS 11 អស់​រយៈ​ពេល​យូរ​ណាស់​មក​ហើយ។

តាម​ធម្មតា​បើ​អ្នក​វាយ​ល្បឿន​យឺត​ៗ​ ​នោះ​ចម្លើយ​នឹង​បង្ហាញ​មក​ដោយ​ត្រឹមត្រូវ​ ​ចំណែក​ការ​វាយ​ល្បឿន​លឿន​ ​ភាព​លោត​បង្ហាញ​នៃ​តួ​លេខ​នឹង​ចេញ​មក​រាង​ស្ទក់​ៗ​ជាង​ជំនាន់​ ​iOS​ ​មុន។ ថ្វី​បើ​នេះ​មិន​ជា​បញ្ហា​ ​ប៉ុន្តែ​វា​ប៉ះពាល់​ដល់​កំហុស​នៃ​ការ​គណនា​លេខ​ ​និង​អាច​ធ្វើ​ឲ្យ​ខាតបង់​ដល់​អ្នក​ប្រើប្រាស់ ដែល​យក​ចម្លើយ​នោះ​យក​ជា​ការ​មិន​បាន​។ ចន្លោះ​ប្រហោង​មួយ​ទៀត​ ​បើ​អ្នក​ប្រើ​សញ្ញា (+) និង (-) ក្នុង​ប្រមាណ​វិធី​តែ​មួយ​ ​ក៏​សង្កេត​ឃើញ​ជួប​បញ្ហា​មួយ​ផ្នែក​តូច​ដែរ។

ដោយឡែក​ ​មិន​មែន​មាន​តែ​ការ​បូក​ ​១+២+៣​ ​ដែល​បង្ហាញ​ចម្លើយ​ខុស​នោះ​ទេ​ ​ពោល​ ​គឺ​រាល់​ប្រមាណ​វិធី​ទាំង​អស់​នឹង​បង្ហាញ​ចម្លើយ​ខុស​ ​ប្រសិន​ចុច​លឿន​ពេក។

ផ្អែក​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ប្រាប់​ឲ្យ​អ្នក​គួរ​ដំឡើង​កម្មវិធី​ម៉ាស៊ីន​គិត​លេខ​ជំនួយ​ពី​ខាង​ក្រៅ ដូច​ដែល​មាន​លើ​ ​App Store​ ​រួម​មាន​ ​Calcbot 2 និង Pcalc ជា​ដើម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា