នុះ! អាមេរិក​លែង​ជា​​ទីផ្សារ​ស្មាតហ្វូន​ធំ​ទី​ពីរ​ក្នុង​លោក​

  • 2017-10-27 02:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ឥណ្ឌា​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្លាយ​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន។

​តម្រូវ​ការ​​លើ​ស្មាតហ្វូន​​លំដាប់​មធ្យម​ និង​លំដាប់​​​កំពូល​ មាន​ការ​កើន​ឡើង​ជា​លំដាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា។ ​ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​នាំ​មុន​សហរដ្ឋអាមេរិក​លើ​ទីផ្សារ​ស្មាតហ្វូន​ មាន​រឿង​រ៉ាវ​គួរ​ចាប់​​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង ៖

ដូច​បាន​ឃើញ​តាម​រយៈ​រូបភាព​ខាង​លើ ទីផ្សារ​ស្មាតហ្វូន​ឥណ្ឌា​ ​​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ទូរសព្ទ​ចំនួន​ ៥ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ រហូត​ដល់​ឆ្នាំ​ ២០១៧ នេះ។ អ្វី​គួរ​ចាប់​អារម្មណ៍​គឺ​ Samsung និង Xiaomi ក្ដោប​ក្ដាប់​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​លក់​ស្មាតហ្វូន​សរុប​នៅ​ត្រីមាស​ទី​បី​ ឆ្នាំ​នេះ។ លើស​ពី​នេះ​ទៀត​ល្បឿន​នៃ​​កំណើន​របស់​ក្រុមហ៊ុន​​ទាំង​នេះ​ក៏​​កើន​ឡើង​លឿន​​​ណាស់​ដែរ។ ជាក់​ស្ដែង​ចំនួន​លក់​របស់​​ក្រុមហ៊ុន​ Xiaomi ​មាន​ការ​កើន​ឡើង​ដល់​ ២៩០% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។

Rushabh Doshi អ្នក​វិភាគ​របស់​ Canalys លើក​ឡើង​ថា Xiaomi កើន​ឡើង​ខ្លាំង​មែន​ពិត​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ផ្ដោត​សំខាន់​តែ​នៅ​លើ​ស្មាតហ្វូន​លំដាប់​ទាប​ប៉ុណ្ណោះ​ ដោយ​​ជួប​បញ្ហា​លំបាក​លើ​ការ​លក់​ស្មាតហ្វូន​លំដាប់​មធ្យម។ ដោយ​ឡែក​ Samsung, Oppo និង​ Vivo ហាក់​ខ្លាំង​​លើ​ការ​លក់​ស្មាតហ្វូន​លំដាប់​មធ្យម៕​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង