មកស្គាល់តារាវ័យក្មេងកម្ពុជា ៤រូប កំពុងសិក្សានៅបរទេស

  • 2017-10-27 03:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​មាន​សមត្ថភាព​​ និង​ទេពកោសល្យ​ ក្នុង​វិស័យ​សិល្បៈ​ហើយ​នោះ ការ​សិក្សា​រៀន​សូត្រ​របស់​តារាទាំង​ ៤រូប​ខាងក្រោមនេះក៏​មិន​ធម្មតា​ដែរ​ សុទ្ធ​តែ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​​ក្រៅ​ប្រទេស​។

ប្រទេស​ណា​ខ្លះ​ដែល​តារា​ចម្រៀង​ និង​សម្ដែង​ស្រី​ប្រុស​ទាំង​៤ រូប​ទៅ​បន្ត​ការ​សិក្សា​ ?

តោះ​ទៅ​តាម​ដាន​ជាមួយ​ Sabay ទាំង​អស់​គ្នា​៖​​​​

កៅ សុភា ម្ចាស់​បទ "Hell" កំពុង​សិក្សា​​​នៅ​វិទ្យាស្ថាន (SIM ឬ Singapore Institute of Management) ផ្នែក​ គ្រប់​គ្រង​ពាណិជ្ជកម្ម​។ នាង​​បាន​បញ្ជាប់​ការ​សិក្សា​​ថ្នាក់​ទី​១២​មក​ពី​សាលា​អន្តរជាតិ (ISPP ឬ International School of Phnom Penh)។​​

វិចិត្រ ដាម៉ារា កំពុង​រៀន​នៅ​ប្រទេស​ថៃ។ តារា​សម្ដែង​និង​តារា​បង្ហាញ​ម៉ូដ​វ័យ​ក្មេង​របស់ កម្ពុជា រូប​នេះ​កំពុង​សិក្សា​ផ្នែក “Interior Architect” នៅ​សាកលវិទ្យា​ល័យ Assumption University of Thailand។

រូបភាព៖ Facebook

ដេវីដ តារា​សម្ដែង​ក្នុងរឿង "We Are One the Series ឬ ក្រោម​មេឃតែ១" តារា​ប្រុសវ័យ ១៦ឆ្នាំ​រូប​នេះ​កំពុង​សិក្សា​ថ្នាក់​ទី​១០ នៅ​ប្រទេស សិង្ហបុរី នៅ​សាលា “Peirce Secondary School” ​ជា​សាលា​ដែល​គ្រប់​គ្រង​ដោយ​រាជ​រដ្ឋាភិបាលផ្ទាល់ (សាលារដ្ឋ)។ ម្ចាស់​បទ "Love Song” បញ្ជាក់​ថា​​នៅ​ទីនោះ​លោក​រៀន​គ្រប់​យ៉ាង​ជា​ភាសា​អង់គ្លេស។

រូបភាព៖⁣ RooSter_KooL

វិទូ តារា​សម្ដែង​ក្នុង​រឿង "We Are One the Series ឬ ក្រោមមេឃតែ១" កំពុង​សិក្សា​នៅ​ប្រទេស អូស្ត្រាលី៕

រូបភាព៖⁣ RooSter_KooL

អត្ថបទ៖ ឆុង ស៊ីណាន