តារាចម្រៀង និងអ្នកនិពន្ធ៤រូបលេចឮដំណឹងរៀបការ
- 2017-10-28 04:31:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង និងអ្នកនិពន្ធ៤រូបលេចឮដំណឹងរៀបការ
ចន្លោះមិនឃើញ
តារាចម្រៀងស្រីហង្សមាស៣រូប និងអតីតគូស្នេហ៍ សុគន្ធ នីសា មួយរូបទៀតលេចឮដំណឹងថាត្រៀមចូលរោងការចុងឆ្នាំ២០១៧ និងក្នុងឆ្នាំ ២០១៨ ខាងមុខ។
តារាចម្រៀងស្រីហង្សមាសទាំង៣រូប និងអ្នកនិពន្ធ សុខ ជំនោ ត្រៀមចូលរោងការរួមមាន៖
១/ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅ សុគន្ធ នីសា បានឲ្យដឹងថារូបនាងនឹងចូលរោងការនៅក្នុងខែ ធ្នូ ឆ្នាំ ២០១៧ នេះហើយ ដើម្បីលុបលាងជម្រះនូវព័ត៌មានទំនាក់ទំនងស្នេហាជាមួយឪពុករបស់កុមារី ស៊ីវហេង ដែលជាកូនក្រុមខ្លួន។ ចំណែកឯកូនកំលោះ សុគន្ធ នីសា សុំលាក់សិនព្រោះចង់ឲ្យមហាជនភ្ញាក់ផ្អើលនៅថ្ងៃនាងចូលរោងការតែម្ដង ដោយគ្រាន់តែបង្ហើបថាអនាគតស្វាមីមិនមែនជាអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេ។
២/ ចំណែកឯកញ្ញា ឱក សុគន្ធកញ្ញា វិញក្រោយពីបែកធ្លាយ ព័ត៌មានភ្ជាប់ពាក្យជាមួយប្អូនប្រុស ថៅកែហង្សមាសដែលមានងារជាឧកញ៉ា រួចមកស្រាប់តែថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ ពិធីការិនី ខៀវ សានសាណា នៅពេលចោទសូរពីបញ្ញាជីវិតឯកជន ថា តើនាងគ្រោងចូលរោងការថ្ងៃណា? គ្រានោះ កញ្ញា បាននិយាយទាំងសំណើចថា អាចនឹងឆ្នាំ២០១៨ ខាងមុខនេះ ព្រោះមិនឲ្យវ័យខ្លួនឈានចូលដល់៣២ នោះទេ។
៣/សម្រាប់តារាចម្រៀង ពេជ្រ សោភា និង លោក ឈឹម សក្កដា វិញកន្លងមកធ្លាប់និយាយថាស្នេហាពួកគេទាំងពីរមានចាស់ទុំទាំងសង្ខាងជាអ្នកដឹងឮ ហើយអំឡុងពេលនេះកំពុងតែមើលចិត្តគ្នាវិញទៅមកមុនឈានចូលដល់ថ្ងៃរៀបការ។ ចំណែកឯថ្ងៃរៀបការពេលណានោះអ្នកទាំងពីរមិនកំណត់នៅឡើយទេថាថ្ងៃខែឆ្នាំណាពិតប្រាកដ។
៤/ បើនិយាយពីអ្នកនិពន្ធ លោក សុខ ជំនោ ត្រូវជាអតីតគូស្នេហ៍ សុគន្ធ នីសា វិញបានកំណត់ថ្ងៃចូលរោងការរួចហើយ គឺនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ មុន សុគន្ធ នីសា មួយខែ៕