ទោះ​លេង​មិន​ចំ Role ដែល​ពេញ​ចិត្ត តែ Ozil ថា​ប្រឹង ១០០% ដើម្បី Arsenal

  • 2017-10-28 07:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ Mesut Ozil  ​បាន​និយាយ​ថា រូប​គេ​ចូល​ចិត្ត​តំណែង​ជា​អ្នក​លេង​នាំ​មុខ ពាក់​លេខ១០ ប៉ុន្តែ​ទោះ​បី Arsene Wenger ដាក់​លេងតំណែង​ណា ក៏​ខ្លួន​នឹង​ប្រឹង ១០០% ដើម្បី​ក្លឹប Arsenal។ ​

"អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​​​តំណែង​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ពាក់​អាវ​លេខ ១០ ជា​កីឡាករ​នាំ​លេង បច្ចុប្បន្ន​គ្រូ​បង្វឹក​​ឲ្យ​ខ្ញុំ​លេង​នៅ​ស្លាប​ស្តាំ ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម​និង​ដើម្បី​បង្ហាញ​ពី​គុណភាព​លេង​របស់​ខ្ញុំ​នៅ​តំណែង​នោះ"។ Ozil បាន​និយាយ។

បើ​ទោះ​ជា​​រង​ការ​រិះ​គន់​នឹង​ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ណា​ក្តី អតីត​កីឡាករ Real Madrid និយាយ​ថា​លោក​តែងតែ​ប្រឹង​​លេង​ឲ្យ​អស់​១០០% រាល់​ការ​ប្រកួត​ឲ្យ​ក្រុម​កាំភ្លើង​ធំ ខណៈ​សារព័ត៌មាន ព្រោង​ព្រាត​បាន​ចុះ​ផ្សាយ​​អំពី​លទ្ធភាព​​ ដែលOzil អាច​នឹង​ចេញ​ទៅ​ក្លឹប​បិសាច​ក្រហម​នា​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​រងា​ខាង​មុខ។

Ozil ពាក់​អាវ​លេខ​១០​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ​ និង អតីត​ក្លឹប​ចាស់​របស់​ខ្លួន ប៉ុន្តែ​ពេល​មក​ដល់ Arsenal ក្នុង​រដូវ​កាល​ ២០១៣/១៤ លោក​ Wenger បាន​ឲ្យ​​ជម្រើស​ជាតិ​អាល្លឺម៉ង់​ពាក់​អាវ​លេខ​១១​វិញ​​រហូត​មក​ដល់​បច្ចុប្បន្ន៕

ប្រភព៖ Goal   ប្រែសម្រួល៖ សុខ លាងហ៊ត