ទស្សនាវដ្ដី​មួយ​ក្បាល​ ​មាន​ហត្ថលេខា​ ​Steve Jobs​ ​លក់​បាន​ជាង​ ​៥​ ​ម៉ឺន​ដុល្លារ

  • 2017-10-29 04:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដ៏​ពិសេស​មួយ​ ​បាន​អង្រួន​បណ្ដាញ​អ៊ីនធឺណិត​ ​ដែល​ចុះ​ផ្សាយ​ពី​ទស្សនាវដ្ដី​ចំណាស់​មួយ​ក្បាល​មាន​ហត្ថលេខា​លោក​ ​Steve Jobs​ ​គឺ​ត្រូវ​លក់​ចេញ​ក្នុង​ព្រឹត្តិការណ៍​ដេញ​ថ្លៃ​ ​RR Auction​ បាន​ក្នុង​តម្លៃ​ជាង​ ​៥​ ​ម៉ឺន​ដុល្លារ។

​ទស្សនាវដ្ដី​នោះ​ ​ចេញ​លក់​នៅ​ថ្ងៃ​ ​២៤​ ​តុលា​ ​១៩៨៨​ ​ដែល​មាន​គ្រប​មុខ​ដាក់​រូប​លោក​ ​Steve Jobs​ ​កាល​នៅ​អាយុ​ ​៣៣​ ​ឆ្នាំ​ ​ហើយ​ផ្សាយ​ពី​ការ​បង្ហាញ​ខ្លួន​ដំបូង​នៃ​កុំព្យូទ័រ​ ​NeXT​ ​របស់​បិតា​ស្ថាបនិក​ ​ក្រុមហ៊ុន​ ​Apple​ ​និង​ ​iPhone​ ​នេះ។

ចំពោះ​តម្លៃ​នៃ​ទស្សនាវដ្ដី​ដែល​ឡើង​ដល់​ជាង​ ​៥​ ​ម៉ឺន​ដុល្លារ​នេះ​ ​គឺ​ព្រោះ​តែ​គេ​ឲ្យ​តម្លៃ​លើ​អាយុកាល​ ​សាច់រឿង​ ​អម​ជា​មួយ​នឹង​ហត្ថលេខា​ ​និង​កាន់​តែ​ពិសេស​គឺ​ពុម្ព​អក្សរ​ដៃ​ ​(autograph)​ ​ដ៏​កម្រ​ ​ដែល​សរសេរ​ផ្ទាល់​ដោយ​លោក​ ​Steve Jobs​ ​កាល​ពី​ឆ្នាំ​នោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រដ្ឋ