អត្ថន័យ​សំខាន់ៗ បង្កប់​​ក្នុង​បទ "Ready for it?" របស់ Taylor Swift (វីដេអូ)

  • 2017-10-29 05:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Ready for it?" គឺ​ជា​វីដេអូ​ចម្រៀង​ថ្មី​១​របស់ Taylor Swift ដែល​ទើប​​តែ​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនប៉ុណ្ណោះ។ មិន​ខុស​ពី​បទ "Look What You Made Me Do" វីដេអូ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៣​នាទី​នេះ បាន​បង្កប់​សារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​​តាំង​ពី​ដើម​រហូត​ដល់​ចប់។ សារ​បង្កប់​ទាំង​នោះ​ ត្រូវ​បាន​យក​មក​ជជែក​ជា​ហូរហែ​ដោយ​អ្នក​គាំទ្រ​របស់​នាង។

ទាំង​នេះ​ គឺ​ជា​ចំណុច​ពិសេសៗ​ដែល Taylor បាន​បង្ហាញ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន៖

​​​១. ឆ្នាំ​កំណើត​របស់ Taylor និង​សង្សារ​បច្ចុប្បន្ន​​​​

នៅ​ពី​ក្រោយ​ Taylor គេ​សង្កេត​ឃើញ​មាន​លេខ 89 និង 91 ដែល​នោះ​តំណាង​ឲ្យ​ឆ្នាំ​កំណើត​របស់​នាង​ គឺ​ ១៩៨៩ និង​ឆ្នាំ​កំណើត​របស់​គូស្នេហ៍​បច្ចុប្បន្ន​ Joe Alwyn ដែល​កើត​ក្នុង​ឆ្នាំ​១៩៩១។

​​​២. តួ​អក្សរ​​ចិន ដែល​បក​ប្រែ​ថា​ "ពស់"​​​

​​ត្រង់​នេះ​បញ្ជាក់​ថា Taylor កើត​ឆ្នាំ​ម្សាញ់ ឬ ឆ្នាំ​ពស់ ហើយ​ពាក្យ​ថា​ពស់​នេះ ក៏​ជា​ប្រធាន​បទ​សម្រាប់​អាល់ប៊ុម​ថ្មី​ “Reputation” របស់​នាង​ផង​ដែរ។

​​​៣. ឈ្មោះ​សង្សារ​ជា​ភាសា​ចិន​​​

​តួ​អក្សរ​ចិន​ផ្សេង​ទៀត​ដែល​មាន​ន័យ​ថា Joseph ហើយ​នេះ​គឺ​ជា​ឈ្មោះ​ពេញ​របស់ Joe។

​​​៤. Taylor ចុច​ប៊ូតុង ២​ និង​១​​​

ត្រង់​នេះ​គឺ​បង្ហាញ​ច្បាស់​ពី​ថ្ងៃ​កំណើត​របស់​គូ​ស្នេហ៍​តែ​ម្ដង ព្រោះ Joe កើត​នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ។

​​​៥. លេខ​រៀង​ទី១៣​ និង​ឈ្មោះ​របស់ Taylor ជា​ភាសា​ចិន​​​

អ្នក​គាំទ្រ​របស់ Taylor ពិត​ជា​ដឹង​ហើយ​ថា ១៣ គឺ​ជា​លេខ​ដែល Taylor ចូល​ចិត្ត​បំផុត។ ក្បែរ​គ្នា​នោះ​គេ​សង្កេត​ឃើញ​មាន​ឈ្មោះ​របស់​នាង​ជា​ភាសា​ចិន​ផង​ដែរ។

​​​៦. មាន​ពាក្យ​ពេចន៍​អាថ៌កំបាំង​ជា​ច្រើន​​​

ចម្ងល់​ជា​ច្រើន​បាន​កើត​ឡើង​ក្រោយ​ឃើញ​ពាក្យ​ពេចន៍​ជា​ភាសា​ចិន​ទាំង​នេះ។ ដោយ​ពាក្យ​ទាំង​នេះ​មាន​​ន័យ​ថា "ភ្នែក​ទាំង​អស់​កំពុង​សម្លឹង​មើល​យើង" “វា​គ្រប់​គ្រាន់​ហើយ" “ខ្ញុំ​ស្រលាញ់​អ្នក​ដោយ​​អាថ៌កំបាំង" និង "អ្នក​ពិត​ជា​អស្ចារ្យ​ណាស់"។ នេះ​អាច​ជា​សារ​របស់ Tay ដែល​និយាយ​​ទៅ​កាន់​បណ្ដា​អ្នក​គាំទ្រ​របស់​នាង។

​​​៧. សម្លៀក​បំពាក់​ពី​ក្នុង​ភាពយន្ត​ល្បី​២​រឿង​​​

Ghost in the Shell

ក្នុង​បទ​នេះ Taylor បាន​តែ​ខ្លួន​ជា​តួ​អង្គ​ក្នុង​ភាពយន្ត​ល្បី​២​គឺ “Ghost in the Shell” និង​ “Tron of Legacy” ដែល​ឈុត​ទាំង​២​នេះ​ គឺ​ជា​ប្រធានបទ​សម្រាប់​វីដេអូ​ចម្រៀង​នេះ​ផ្ទាល់​តែ​ម្ដង។

Torn

​​​៨. និមិត្ត​សញ្ញា​ផ្លេកបន្ទោររបស់ Calvin Harris​​​

ផ្លេកបន្ទោរនេះ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​វា​ជា​គ្រប​ចម្រៀង​ “This is What You Came For” របស់​អតីត​សង្សារ​ Calvin Harris។ ចម្រៀង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​រូប​នាង ​និង Calvin តែ​ Taylor Swift បាន​ប្រើ​ឈ្មោះ​ថា Nils Sjoberg ជំនួស​ឈ្មោះ​ពិត​វិញ។

គ្រប​ចម្រៀង​ “This is What You Came For”

​​​៩. អត្ថន័យ​រួម​របស់ MV​​​

សម្រាប់​អត្ថន័យ​ទាំង​មូល​របស់​វីដេអូ​ចម្រៀង​នេះ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា Taylor បាន​បង្ហាញ​ពី​សេរី​ភាព​ផ្ទាល់​ខ្លួន​ ពី​រូប​ភាព​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ពី​នាង។ ពី​មុន​រូប​នាង​ត្រូវ​បាន​ឃុំ​ជុំ​ជិត​ដោយ​ទ្រុង​កញ្ចក់ ដែល​ចាំ​បាច់​ឲ្យ​សាធារណៈ​ជន​ត្រូវ​វែកញែក​ និង​គ្រប់​គ្រង​ពី​រូប​នាង។ ​នៅ​ពេល​នេះ ម្ចាស់​បទ “You Belong With Me” បាន​ហែក​ទ្រុង​នោះ​ជា​មួយ​នឹងថាមពល​ដ៏​អង់អាច​របស់​ខ្លួន៕​​​​​​

ទស្សនា​បទ​ "Ready For It"៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី