បណ្ដាញ​សារព័ត៌មាន​​ នឹង​គ្មាន​មុខ​ក្នុង​​មង្គលការ​​គូស្នេហ៍​​ Song-Song ស្អែក​នេះ​ទេ

  • 2017-10-30 05:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​របស់​កំពូល​តារា​សម្ដែង​ប្រុស​ស្រី​កូរ៉េ​ ២​ដួង​ Song Joong Ki និង​ Song Hye Kyo នឹង​ប្រារព្ធ​ឡើង​នា​ ថ្ងៃ​ស្អែក​នេះ​ហើយ ដែល​នាំ​ឲ្យ​អ្នក​គាំទ្រ​ ក៏​ដូចជា​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ ចង់​ជ្រាប​ព័ត៌មាន​ទាក់ទង​នឹង​ថ្ងៃ​ពិសេស​នេះ​ណាស់។

ទោះ​ជា​នេះ​ជា​មង្គល​ការ​របស់​តារា​ល្បី​ទាំង​ ២​ និង​មាន​ការ​ការ​ចូលរួម​ពី​មនុស្ស​ជា​ច្រើន​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​បើ​តាម​វិបសាយ​ Allkpop បាន​ឲ្យ​ដឹង​ថា​ ពិធី​នេះ​ នឹង​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​ស្ងប់ស្ងាត់​ មានន័យ​ថា​គ្មាន​បណ្ដាញ​ផ្សព្វផ្សាយ​ណាមួយ​ត្រូវ​បាន​អញ្ជើញ​ចូលរួមទេ។

ដូច​ប្រិយមិត្ត​បាន​ជ្រាប​ជា​ហូរហែ ថា​គូស្នេហ៍​ Song-Song នឹង​កាន់​ដៃ​គ្នា​ចូល​រោង​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​តុលា​ ស្អែក​នេះ​ នៅ​ក្នុង​សណ្ឋាគារ​ដ៏​ល្បី​ Shilla Hotel ក្នុង​ទីក្រុង​សេអ៊ូល។ ទាំង​សន្និសីទកាសែត​ រួម​ទាំង​ការ​ផ្ដិត​យក​រូបភាព​សម្រាប់​បណ្ដាញ​សារព័ត៌មាន​ នឹង​មិន​ត្រូវ​បាន​រៀបចំ​ ក្នុង​ពិធី​មង្គល​ការ​នេះ​ឡើយ។

សរុប​សេចក្ដី​មក​ គូស្នេហ៍​ទាំង​ ២​ បាន​រៀប​ចំ​ថ្ងៃ​ពិសេស​ជា​លក្ខណៈ​តូច​មួយ​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​គ្រួសារ​ទាំង​សង​ខាង​ ព្រម​ជាមួយ​មិត្ត​ភក្ដិ​របស់​ខ្លួន​ប៉ុណ្ណោះ​ សរុប​ទាំង​អស់​ ៣០០​នាក់ (អញ្ជើញ​ម្ខាង​ ១៥០​នាក់)។

ព័ត៌មាន​បន្ថែម​ Sabay នឹង​ធ្វើ​ការ​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​ Song Joong Ki និង​ Song Hye Kyo៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី