Chhorchai​ ចាញ់​ ឡៅ​ ចន្រ្ទា​ លើក​មុន​ដេក​អត់​លក់​​ ត្រូវ​តែ​សងសឹក​វិញ

  • 2017-10-31 02:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ជង្គង់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ ឈោក​ ឆៃ​(Chhorchai)​ ថា​ ចាញ់​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ ដោយ​សារ​ខ្លួន​ហាត់​មិន​បាន​ពេញ​ផង​ ដូច្នេះ​ត្រូវ​តែ​សុំ​ឡើង​ប្រកួត​សងសឹក​យក​ជ័យជម្នះ​មក​វិញ​នៅ​ពេល​ណា​មួយ។​

កីឡាករ​ ឈោក​ ឆៃ​(Chhorchai)
កីឡាករ ឡៅ ចន្រ្ទា​

កីឡាករ​ ឈោក​ ឆៃ​(Chhorchai)​ បាន​ឲ្យ​ដឹង​ថា​ រឿង​ប្រកួត​សងសឹក​ជា​មួយ​កីឡាករ​ ឡៅ​ ចន្រ្ទា​ ត្រូវ​តែ​កើត​ឡើង​ម្ដង​ទៀត​ ប៉ុន្តែ​មិន​ទាន់​ពេល​នេះ​ទេ​ ពោល​គឺ​ខ្លួន​សុំ​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​២ប្រកួត​ទៀត​ ដើម្បី​ឲ្យ​សមត្ថភាព​ដូច​ដើម​វិញ​ទើប​ប្រកួត​សងសឹក​ជា​មួយ​ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ ជា​ថ្មី​ម្ដង​ទៀត។​

កីឡាករ​ ឈោក​ ឆៃ​ ពេល​ប៉ះ​ ឡៅ​ ចន្រ្ទា​

អ្នក​ប្រដាល់​ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ និង​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​រូប​ខាង​លើ​បន្ត​ថា​ កាល​ចាញ់​ ឡៅ​ ចន្រ្ទា​ នោះ​អាច​ថា​ មក​ពី​រូប​គេ​មិន​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ ហើយ​អ្វី​ដែល​មិន​អស់​ចិត្ត​នោះ​ គឺ​ខ្លួន​ជា​ជើង​ខ្លាំង​ម្នាក់​បែរ​ជា​ចាញ់​ដោយ​បោះបង់​ការ​ប្រកួត​ដូច្នេះ។​ បើ​និយាយ​ពី​កីឡាករ​ ឡៅ​ ចន្រ្ទា​ គេ​ជា​អ្នក​ប្រដាល់​ពូកែ​ប្រើ​កែង​ និង​ចាប់​ស្អិត​ហើយ​ពូកែ​វ៉ៃ​ជង្គង់ ពេល​ប៉ះ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នោះ​ ឈោក​ ឆៃ​(Chhorchai)​ សង្ឃឹម​ថា​នឹង​ឈ្នះ​រហូត​ដល់​ 80 ភាគរយ។​

កីឡាករ​ ឡៅ​ ចន្រ្ទា​ ពេលឈ្នះ​ ឈោក​ ឆៃ

កីឡាករ​ថៃ​ ឈោក​ ឆៃ​ ជា​អ្នក​ប្រដាល់​ដែល​មាន​ថ្វី​ដៃ​ម្នាក់​ ស្នៀត​សម្លាប់​ដែល​គេ​ធ្វើ​បាន​ល្អ​បំផុត​នោះ​ក្បាច់​ចូល​ចាប់​វ៉ៃ​ជង្គង់​តែ​ម្ដង​មាន​កីឡាករ​កម្ពុជា​ច្រើន​ណាស់​ដែល​ធ្លាប់​រង​បរាជ័យ​ក្រោម​ដៃ​កីឡាករ​រូប​នេះ​ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​នោះ​គឺ​ឈ្នះ​អ្នក​លេង​កែង​មក​ពី​ខណ្ឌ​ដង្កោ​ ផល​ សោភ័ណ្ឌ​ ដោយ​ពិន្ទុ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ៕​

អត្ថបទ៖ នួន ស៊ីណា​