វិធី​បិទ​បើក​ Auto-Brightness លើ​ iOS 11 ខុស​ស្រឡះ​ពី iOS 10

  • 2017-10-31 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Auto-Brightness ជា​មុខងារ​មួយ​ដែល​មាន​លើ​ប្រព័ន្ធ iOS សម្រាប់​កំណត់​ពន្លឺ​លើ​អេក្រង់ iPhone ដោយ​ស្វ័យប្រវត្តិ ផ្អែក​ទៅ​តាម​ទីតាំង​ពន្លឺ​ជុំវិញ​ខ្លួន។ ជា​ធម្មតា​លើ iOS ជំនាន់​មុនៗ បើ​ចង់​កំណត់​មុខងារ​នោះ ត្រូវ​ចូល​ទៅ​កាន់ Display & Brightness ចម្លែក​អ្វី​លើ iOS 11 លែង​មាន​ដូច​មុន​ទៀត​ហើយ។​

@វិធី​បិទ​បើក​មុខងារ Auto-Brightness លើ iOS 11

  • ចូល​ទៅ​កាន់ Settings លើ iPhone
  • ចូល General > ចុច​ពាក្យ Accessibility
  • ចុច​យក​ Display Accommodations
  • អ្នក​នឹង​ឃើញ​ទីតាំង​ Auto-Brightness > ចុច Turn On ឬ Turn Off ជា​ធម្មតា។

ដោយឡែក​អ្នក​ក៏​អាច​ធ្វើ​ការ​ទម្លាក់​និង​ដំឡើង​ពន្លឺ​ជា​ធម្មតា​បាន​តាម​រយៈ​ផ្ទៃ Control Center ដោយ​អូស​ផ្នែក​អេក្រង់​ខាង​ក្រោម មក​លើ ដូច​កាល​ពី iOS 10 ដែរ។​

អានអត្ថបទ​បន្ទាប់

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា