រន្ធត់! ស្រលាញ់គ្នាមិនបានប៉ុន្មានផង តារាកូរ៉េ Kim Joo Hyuk បែរជាស្លាប់ចោលមិត្តស្រីស្រស់ៗ
- 2017-10-31 07:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់! ស្រលាញ់គ្នាមិនបានប៉ុន្មានផង តារាកូរ៉េ Kim Joo Hyuk បែរជាស្លាប់ចោលមិត្តស្រីស្រស់ៗ
ចន្លោះមិនឃើញ
តារាសម្តែងរបស់ប្រទេសកូរ៉េលោក Kim Joo Hyuk បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប៉ុន្មាននាទីក្រោយលោកបានជិះចេញពីផ្ទះ។
តារាសម្ដែងជើងចាស់លោក Kim Joo Hyuk បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃច័ន្ទ ទី ៣០ ខែតុលាម្សិលមិញ នៅម៉ោងប្រមាណ ៦:៣០នាទីល្ងាច (ម៉ោងនៅប្រទេសកូរ៉េ) ក្នុងតំបន់ Samseong-dong ទីក្រុងសេអ៊ូល។
ហេតុការណ៍នេះបានកើតឡើងនៅពេលឡានម៉ាក Mercedes-Benz SUV របស់លោកបានធ្វើដំណើរតាមតំបន់ Yeongdong Daero ហើយបានបុកគ្នាជាមួយឡានមួយគ្រឿងទៀតនៅជិតអគារ I-Park ក្នុងតំបន់ Samseong-Dong។ ប៉ុន្តែភ្លាមៗឡានរបស់លោក ក៏បន្តហោះបុកជញ្ជាំងផ្ទះល្វែងនោះបន្ថែមទៀត ជាហេតុធ្វើឲ្យរងរបួសយ៉ាងដំណំ។
លោក Kim ត្រូវគេយកចេញពីក្នុងឡាននៅម៉ោងប្រហែល ៥:០៧ល្ងាច ហើយបញ្ជូនទៅមន្ទីរពេទ្យ Konkuk។ ជាអកុសល លោកក៏បានផុតដង្ហើមនៅម៉ោង ៦:៣០នាទីល្ងាច នៅមន្ទីរពេទ្យនោះតែម្ដង។
ដំណឹងដ៏អកុសលនេះបានលេចឮដល់មិត្តស្រីរបស់លោក ស្របពេលនាងកំពុងថតក្នុងកម្មវិធី Running Man នៅឯទីក្រុងប៊ូសាន។ តារាសម្តែងនាង Lee Yoo Young បានផ្អាកការថត ព្រមទាំងសុំអភ័យទោសពីម្ចាស់កម្មវិធីដើម្បីត្រឡប់ទៅទីក្រុង សេអ៊ូលវិញភ្លាមៗ។
បើតាមអ្នកតំណាងរបស់តារាសម្ដែងស្រីរូបនេះបាននិយាយថា៖ “ក្រោយពីឮដំណឹងនេះហើយ នាងព្យាយាមសួរដដែលៗពាក់ព័ន្ធនឹងការស្លាប់របស់មិត្តប្រុស”។
នេះជាដំណឹងដ៏គួរឲ្យរន្ធត់រកអ្វីមកប្រៀបពុំបាន ខណៈមនុស្សដែលកំពុងស្រឡាញ់គ្នាស្អិតល្មួតត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់។ ដូចគូស្នេហ៍របស់ Kim Joo Hyuk និង Lee Yoo Young គឺជាគូស្នេហ៍ ដែលស្រឡាញ់គ្នាស្មោះស្ម័គ្រណាស់។
ពួកគេបានប្រកាសពីចំណងស្នេហ៍ តាំងពី ខែធ្នូ ឆ្នាំ ២០១៦ ប៉ុន្តែមិនដល់ ១ឆ្នាំផង Kim Joo Hyuk ក៏ត្រូវជួបរឿងបែបនេះទៅវិញ៕