មិន​ឲ្យ​ចាំយូរ Song Joong Ki បង្ហាញ​​រូប​មង្គលការ​ភ្លាម​ ក្រោយ​ចប់​ពិធី​

  • 2017-11-01 01:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គល​របស់​កំពូល​តារា​សម្ដែង​ជួរ​មុខ​ប្រចាំ​ប្រទេស​កូរ៉េ​ Song Joong Ki និង​ Song Hye Kyo បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​កាល​ពី​ម្សិលមិញ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​សាច់ញាតិ​ ព្រមទាំង​មិត្តភក្ដិ​ជិតស្និទ្ធ​ជា​ច្រើន​នាក់។

ម្សិលមិញ​នេះ​ដែរ​ សង្កេត​ឃើញ​ថា​មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ ខិតខំ​ប្រមាញ់​យក​រូបភាព​ពី​ពិធី​មង្គលការ​របស់​គូស្នេហ៍​នេះ​ណាស់។ ប៉ុន្តែ​មិន​ឲ្យចាំ​យូរ​ទេ​ នៅ​ថ្ងៃ​ដដែល​ តារា​សម្ដែង​ Song Joong Ki ស្វាមី​ថ្មីថ្មោង​របស់​ តារា​ស្រី​ Song Hye Kyo បាន​បង្ហោះ​រូបភាព​រៀបការ​របស់​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​ ទាំង​អស់​លើ​ Instagram។

ក្រោយ​ឃើញ​រូបភាព​ទាំង​នោះ​ អ្នក​ប្រើ​អ៊ីនធឺណិត​ ក៏​បាន​នាំគ្នា​ចែកចាយ​ជា​បន្ត​បន្ទាប់​ជាមួយ​ពាក្យ​ជូនពរ​គូស្នេហ៍​ថ្មីថ្មោង​សូម​ឲ្យ​មាន​សុភមង្គល​នឹង​គ្នា​ជា​រៀង​ដរាប៕

ចុចអាន៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី