នី រតនា បំភ្លេច​មិន​បាន​ហេតុការណ៍​កើតឡើង​​នៅ​រាត្រី​ថ្ងៃ​ទី​ ១ ខែ វិច្ឆិកា​

  • 2017-11-01 03:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​ក្នុង​ពេល​នេះ​បទ​ចម្រៀង​ និង កេរ្តិ៍ឈ្មោះ​ នី រតនា ត្រូវ​បាន​មហា​ជន​ទាំង​ក្នុង​ក្រៅ​ប្រទេស​ស្គាល់​​ច្រើន​ក្ដី​ក៏​អតីត​បេក្ខជន​ Cambodian Idol រូប​នេះ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ហេតុការណ៍​កើត​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ វិច្ឆិកា​ ឆ្នាំ ២០១៥ កន្លង​ទៅ​។

ទាក់​ទង​ហេតុការណ៍​​ខាង​លើ​នេះ​ នី រតនា បាន​ប្រាប់​ Sabay ថា ថ្ងៃ​ទី ១ ខែ វិច្ឆិកា គឺ​ជា​ថ្ងៃ​​មួយ​ដែល​ខ្លួន​មិន​អាច​បំភ្លេច​បាន​ក្នុង​១​​ឆាក​ជីវិត​នេះ​ ព្រោះ​​វា​ជា​ថ្ងៃ​​​​ជោគ​ជ័យ​​បាន​កែ​ប្រែ​ជីវិត​លោក​ពី​មនុស្ស​ធម្មតា​ម្នាក់​ ទៅ​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត​ ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។

ម្ចាស់​បទ​"មហា​ឈឺ​" បន្ថែម​ថា ​ក្រៅ​ពី​ធ្វើ​ឲ្យ​សាធារណៈ​ជន​ស្គាល់​ហើយ​នោះ​ថ្ងៃ​ទី ១ ខែ វិច្ឆិកា​ ក៏​ជា​ថ្ងៃ​មួយ​​បាន​ជួយ​យឹតយោង​​ ជីវភាព​គ្រួសារ​របស់​​​ខ្លួន​​រស់​នៅ​បាន​សុខ​ស្រួល​ បើ​ប្រៀប​ធៀប​​មុន​ពេល​លោក​ក្លាយ​ជា​ម្ចាស់​​ពាន​រង្វាន់​​លេខ​១​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​១ គឺ​ខុស​គ្នា​ឆ្ងាយ​។

“​ខ្ញុំ​មិន​ដែល​បំភ្លេច​ទេ​បង​ឲ្យ​តែ​ដល់​ថ្ងៃ​ទី​១ ខែ វិច្ឆិកា​ គឺ​ខ្ញុំ​តែង​តែ​នឹក​ឃើញ​​ជា​និច្ច​ ព្រោះ​ជា​ថ្ងៃ​​ជោគ​ជ័យ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មាន​ឡាន​ជិះ​ដូច​សព្វ​ថ្ងៃ​នេះ​ ក៏​ដោយ​សារ​តែ​កម្មវិធី Cambodian Idol នេះ​ដែរ​ ដូច្នេះ​ខ្ញុំ​សូម​អរគុណ​ដល់​ទូរទស្សន៍​ហង្ស​មាស​ ព្រម​ទាំង​ផលិតកម្ម​ហង្ស​មាស ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ​"។ នី រតនា រៀប​រាប់​៕​​​​​​​​​​​​​

ចុច​អាន​ព័ត៌មាន​ពាក់​ព័ន្ធ​ជាមួយ​អ្នក​សិល្បៈ​ខាង​ក្រោម​៖​

​អវត្តមាន​​ក្នុង​ខ្សែភាពយន្ត​ ១ទសវត្ស​រ៍ ​ម៉េង ប៊ុនឡូ វិល​មក​វិញ​​​​ជាមួយ​ស្នាដៃ​ថ្មី​​

​ផលិតករស្រី​វ័យក្មេង ចំណាយថវិកាផ្ទាល់ខ្លួន ផលិតកុន​ខ្លីនិយាយ​ពី​ភ្លើង​ស្នេហ៍​ក្នុង​សម័យ​វាល​ពិ​ឃាត

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី