ពិត​ទេ​ Facebook លួច​ស្ដាប់​សំឡេង​អ្នក ដើម្បី​តម្រង់​ពាណិជ្ជកម្ម​ឲ្យ​ត្រូវ​ទិសដៅ?

  • 2017-11-01 02:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ផ្សព្វផ្សាយ​មក​ចំ​គោលដៅ​អ្នក​កំពុង​ត្រូវការ។ ឧបមា​ក្នុង​ចិត្ត​អ្នក​កំពុង​គិត​ថា​ចង់​ទិញ​កុំព្យូទ័រ ចៃដន្យ​​អី​នៅ​ពេល​បើក Facebook រមែង​ឃើញ​តែ​ផ្ទាំង​ផ្សព្វផ្សាយ​ពី​កុំព្យូទ័រ​លោត​មក​រហូត ម្ល៉ោះ​ទើប​មាន​មតិ​មួយ​បាន​លើក​ឡើង​ថា Facebook លួច​ស្ដាប់​សំឡេង​សន្ទនា​ប្រចាំ​ថ្ងៃ​របស់​អ្នក តាម​រយៈ​រន្ធ​ស្រូប​សំឡេង (Mic) នៃ​ទូរសព្ទ ក្នុង​គោលបំណង​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ត្រូវ​ទិសដៅ។

កុំ​ឲ្យ​រឿង​ចចាមអារ៉ាម​​រីក​រាលដាល់កាន់​តែ​ធ្ងន់ធ្ងរ​ អនុប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ Facebook លោក Rob Goldman បាន​ច្រាន​ចោល​ជុំវិញ​បញ្ហា​នោះ ដោយ​លោក​បាន​ឆ្លើយ​ថា ​នោះ​គ្រាន់​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ។​ ជា​ទូទៅ​មាន​ផ្ទាំង​ពាណិជ្ជកម្ម​ជា​ច្រើន បាន​លោត​បង្ហាញ​ជា​រៀងរាល់​ម៉ោង ប៉ុន្តែ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​។ ក្រោយ​មក​នៅ​ពេល​ដែល​អ្នក​ចង់​បាន​ផលិតផល​អ្វី​មួយ ហើយ​ឃើញ​ភ្លាមៗ ក៏​ចាប់​ផ្ដើម​មាន​គំនិត​សង្ស័យ​បែប​ហ្នឹង។

​មិន​មែន​តែ Facebook មួយ​នោះ​ទេ ដែល​មហាជន​ភាគច្រើន​ជុំវិញ​ពិភពលោក កំពុង​ខ្វាយខ្វល់​ពី​បញ្ហា​នេះ ទៀតសោត​ទាំង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន ក៏​មាន​ខ្លះ​ជឿ​ថា​ជា​រៀងរាល់​ថ្ងៃ វា​បាន​លួច​ប្រមូល​ទិន្នន័យ​ទាក់ទង​ព័ត៌មាន​ផ្ទាល់ខ្លួន​ពី​អតិថិជន​រាប់​លាន​នាក់។

អានអត្ថបទ​បន្ទាប់

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី