ដឹង​តម្លៃ​ប្ដូរ​អេក្រង់ iPhone X លែង​ហ៊ាន​ប្រាថ្នា​

  • 2017-10-31 02:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ត្រូវ​បាន​គេ​ស្គាល់​ជា​ស្មាតហ្វូន​របស់ Apple ដំបូង​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ​ដល់ ៩៩៩ ដុល្លារ។ លក្ខណៈ​ពិសេសគឺ​វា​ស្រោប​ដោយ​​អេក្រង់​ផ្ទៃ​ពេញ Edge-to-edge, ​ប្រព័ន្ធ​ដោះ​សោ​ប្រើ​ផ្ទៃ​មុខ FaceID និង​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Wireless Charge។

​ទាំង​កញ្ចក់​ផ្នែក​ខាង​មុខ​និង​ក្រោយ ជា​ប្រភេទ Corning Gorilla Glass 5 ជំនាន់​ចុង​ក្រោយ​បង្អស់ ម្ល៉ោះ​ហើយ​មាន​ការ​បង្ហើប​ប្រាប់​ថា​ ករណី​បើ​អេក្រង់ iPhone X ធ្លាក់​បែក​នឹង​ត្រូវ​ចំណាយ​អស់ ២៧៩ ដុល្លារ លក្ខខណ្ឌ​នៅ​មាន​ប័ណ្ណ​ធានា តែ​បើ​ដាច់​ប័ណ្ណ​ធានា នឹង​ត្រូវ​បង់​ថ្លៃ​ជួសជុល​ដល់​ទៅ ៥៤៩ ដុល្លារ​ ឯ​ណោះ ថ្លៃ​នេះ​ស្មើ​ពាក់​កណ្ដាល​នៃ​ទូរសព្ទ។ ក្នុង​ជម្រើស​មួយ​ទៀត បើ​អ្នក​ទិញ​កញ្ចប់ Apple Care+ ក្នុង​តម្លៃ ១៩៩ ដុល្លារ ថ្លៃ​ជួសជុល​អេក្រង់​នឹង​ត្រូវ​ចំណាយ​តែ ២៩ ដុល្លារ​ប៉ុណ្ណោះ តែ​បើ​បែក​ស្រាំ​ទាំង​ស្រុង​ត្រូវ​ចំណាយ ៩៩ ដុល្លារ។

iPhone X បាន​បើក Pre-Order នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​នឹង​មាន​ដល់​ដៃ​អតិថិជន​នា​ថ្ងៃ​ទី ៣ វិច្ឆិកា។ គូ​ប្រជែង​ធំៗ​របស់ iPhone X មាន Galaxy S8/Galaxy Note 8 របស់ SAMSUNG, Pixel 2 របស់ Google និង​ V30 នៃ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង LG។​

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី