Ronaldo ស៊ុតចូលតែ Real ស្ពាយបរាជ័យមក Bernabeu វិញ

  • 2017-11-01 23:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានបន្តបរាជ័យយ៉ាងគួរឲ្យភ្ញាក់ក្នុងការប្រកួត Champions League វគ្គសន្សំពិន្ទុពូល H ក្រោយចាញ់ Tottenham Hotspur ៣ទល់នឹង១។

ក្នុងជំនួបនៅកីឡដ្ឋាន Wembley កាលពីយប់មិញ ក្រោយផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតភ្លាម Spurs បានបើកការវាយសម្រុកយ៉ាងខ្លាំង ពិសេសគឺឱកាសស៊ុតយ៉ាងល្អពីខ្សែប្រយុទ្ធឆ្នើម Harry kane តែត្រូវជួយសង្គ្រោះពីអ្នកចាំទី។

រហូតដល់នាទី ២៧ Kieran Trippier បានបញ្ជូនបាល់ឲ្យ Dele Alli បញ្ជូលទីបានសម្រេច។ ក្រោយត្រូវគូប្រជែងនាំមុខក្រុមភ្ញៀវបានបន្តដាក់សម្ពាធលើម្ចាស់ផ្ទះរហូតស៊ុតបាន២ដងផ្ទួនៗដោយ Ronaldo តែមិនអាចផុតដៃអ្នកចាំទី Hugo Lloris បាន។

លុះដល់នាទី៥៦ តារាវ័យក្មេង Dele Alli បានបង្ហាញថ្វីជើងស៊ុតបញ្ចូលទីមួយបាល់យ៉ាងល្អថែមទៀតបន្ទាប់ពីអូសផុតខ្សែការពារ Real ជាច្រើននាក់។ នាទី៦២ Sergio Ramos សឹងតែរកបានមួយគ្រាប់ទៅហើយ តែបែរជាស៊ុតបុកជើង Ronaldo ដែលជាមិត្តរួមក្រុម។

នាទី៦៥ Alli បានបញ្ជូនបាល់ឲ្យ kane ដាច់មាត់រួចក៏បញ្ជូនបន្តឲ្យ Christian Eriksen ស៊ុតកាច់ចង្កេះអ្នកចាំទីរកឃើញគ្រាប់ទី៣ឲ្យក្រុមមានមូលដ្ឋាននៅទីក្រុងឡុងភាគខាងជើង។ លុះសល់១០នាទីចប់ការប្រកួត Ronaldo ស៊ុតបាន១គ្រាប់សងវិញជាការតែតទម្លាក់ឲ្យរបស់ Marcelo៕

អត្ថបទ៖ វីរ៉ុត