កីឡាករ​អុំទូក​៖ មួយឆ្នាំ​ជួបគ្នា​ម្ដង ​ទោះឈ្នះ​ឬចាញ់​ទុកជា​ការ​កម្សាន្ត​

  • 2017-11-02 02:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ព្រហស្បតិ៍​ទី២​ ខែវិច្ឆិកា​ នេះ​គឺជា​ថ្ងៃ​ទី១ ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប​ និងសំ​ពះ​ព្រះ​ខែ​អក​អំបុក  ដែល​កីឡាករ​​អុំទូក​បាន​ជម្រុះពី​បណ្ដាខេត្ត​ ឡើង​មកប្រណាំង​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ ​ក្នុង​នោះ​មានកីឡាករ​រហូត១៤​ ៤៣៥​ នាក់​បានមក​ស្នាក់ជួប​ជុំគ្នារយៈ​ពេលបី​ថ្ងៃនៃ​ពិធីបុណ្យ​ ​ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀប​ចំកន្លែង​ស្នាក់នៅ​ដល់កីឡាករ​យ៉ាង​កក់ក្ដៅ​ផងដែរ​។

​លោក យន់ អ៊ិត កីឡាករអុំទូកម្នាក់ បានប្រាប់ថា លោកចូលរួមការប្រកួតអុំទូកនេះតាំងពីយូរណាស់មកហើយ ដោយទូកលោកមានឈ្មោះថា ដង្កោសែនជ័យបារមីម៉ឺនត្រា ធ្លាប់ទទួលបានជ័យជំនះដល់ទៅចំនួន៤លើកជាប់គ្នា។

(​លោក យន់ អ៊ិត កីឡាករអុំទូក)

លោក​ថា ​សម្រាប់​ឆ្នាំនេះ​ ​ការ​ប្រកួត​ពិបាក​យក​ឈ្នះ​បន្តិច​ ព្រោះ​តែផ្ទៃ​ទឹកឆ្នាំ​នេះ​អំណោយ​ផល ​ហើយ​ជើង​ខ្លាំង​ពីខេត្ត​ដទៃក៏​ច្រើន​ដែរ​។ ទោះ​ជា​លទ្ធផល​ចាញ់​ឬឈ្នះ​ក៏ដោយ​ ​លោក​ យន់ អ៊ិត ក៏​ចាត់​ទុកការ​ប្រណាំង​នេះ​ជាការ​កម្សាន្ត​ ផ្ទុយ​ទៅវិញ ​លោក​ថែម​ទាំង​បាន​ស្គាល់ ​និងរាប់អានកីឡាករ​ពីបណ្ដា​ខេត្តដទៃ​ទៀត​។

ខាងក្រោមនេះ ជាកន្លែង​ស្នាក់​នៅ​របស់​បង​ប្អូន​កីឡាករនៅខាងជើងស្ពានជ្រោយចង្វារ

(កីឡាករ​កំពុង​អង្គុយជជែកគ្នា)
(កីឡាករ​ត្រៀម​ហាត់​សម)
(កីឡាករ​បាន​ចង​អង្រឹង​សម្រាប់​សំរាក​ពេល​យប់​)
(ក្រុមការ​ងារ​ទូក​កំពុង​រៀបចំអាហារ​សម្រាប់​កីឡា​ករ)

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី