Asensio បន្ត​ស៊ុត​គ្រាប់​ពី​ចម្ងាយ​ខណៈ​ Real រក​បាន​ជ័យ​ជម្នះ​មក​វិញ

  • 2017-11-06 01:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ធ្វើ​បាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​១១​បន្ទាប់​ពី​ផ្ដួល​ Las Palmas ៣-០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Santiago Bernabeu ដែល​មាន​អ្នក​គាំទ្រ​ ៦៧១២០​នាក់​ក្រុម​ម្ចាស់​ផ្ទះ​លេង​គាប​សង្កត់​យ៉ាង​ខ្លាំង​នៅ​វគ្គ​ទី​មួយ​រហូត​ធ្វើ​បាន​សម្រេច​គ្រាប់​ដំបូង​នៅ​នាទី​៤១​​ជា​ការ​តែត​បាល់​បញ្ចូល​ទី​ដោយ​Casemiro។

នៅ​វគ្គ​ទី​ពីរ​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ La Liga នៅ​តែ​បន្ត​ការ​គាប​សង្កត់​ហើយ​រក​ឃើញ​គ្រាប់​ទី​ពីរ​នៅ​នាទី​៥៦​ជា​ថ្វី​ជើង​ទាត់​ពី​ចម្ងាយ​របស់​ Marco Asensio។ នៅ​នាទី​៧២​ តារា​ឆ្នើម​ Ronaldo បាន​បញ្ជូន​បាល់​ពី​ស្លាប​ខាង​ស្ដាំ​ឲ្យ​ Isco ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​គ្រាប់​ទី​បី​។

​ទោះ Assist បាន​មួយ​គ្រាប់​​ក៏​ Ronaldo ខ្លួន​ឯង​នៅ​តែ​មិន​ទាន់​អាច​ស៊ុត​បញ្ចូល​បាន​ទៀត​នៅ​ឡើយ​ក្រោយ​រក​បាន​តែ​មួយ​គ្រាប់​គត់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦​ប្រកួត​កន្លង​មក៕

អត្ថបទ៖ វីរ៉ុត

អត្ថបទថ្មី