វីដេអូ​ Samsung ថ្មីបាញ់​ iPhone តាំង​ពី​ឆ្នាំ​ ២០០៧ ដល់​ ២០១៧

  • 2017-11-06 02:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ​ដែល​បាន​វាយ​ប្រហារ​ចំៗ​លើ​ចំណុច​​ខ្សោយ​​របស់​ iPhone ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក។

វីដេអូ​រយៈពេល​ ១ នាទី​នេះ​ មាន​បង្ហាញ​ចាប់​ពី​ឆ្នាំ​ ២០០៧ ពេល​អ្នក​ប្រើ​ប្រាស់​ម្នាក់​សម្រេច​ប្រើ​ iPhone ជំនាន់​ដំបូង។ បន្ទាប់​មក​ចូល​ដល់​ឆ្នាំ​ ២០១០ អ្នក​ប្រើ​ប្រាស់​រូប​នោះ​ក៏​ជួប​បញ្ហា​ពេញ​មេមូរី​លើ​ iPhone របស់​ខ្លួន។ បន្ត​ដល់​ឆ្នាំ​ ២០១៣ អ្នក​ប្រើ​ប្រាស់​ដដែល​នោះ​ក៏​បាន​ប្ដូរ​ប្រើ​ iPhone 5s ដែល​មាន​អេក្រង់​តូច។ ចូល​ដល់​ឆ្នាំ​ ២០១៦ គាត់​បាន​​ជួប​បញ្ហា​លើ​ iPhone 6s ដែល​មាន​បញ្ហា​ពេល​​ចូល​ទឹក។ បន្ត​មក​ទៀត​គាត់​ត្រូវ​ឈឺ​ក្បាល​នឹង​ iPhone 7 ដែល​ត្រូវ​ត​​ឌុយ​​រញ៉េរញ៉ៃ​​ប្រសិន​បើ​ចង់​ស្ដាប់​ចម្រៀង​ និង​សាក​ថ្ម​ក្នុង​ពេល​តែ​មួយ។ ទី​បំផុត​គាត់​ក៏​សម្រេច​ចិត្ត​ប្ដូរ​ប្រើ​ Samsung Galaxy Note 8។

​​​​​​​​ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម