ដឹង​អត់​ដុំ​ខ្មៅ ដែល​អាជ្ញាកណ្ដាល​ឲ្យ Aguero កាន់​គឺ​ជា​អ្វី?

  • 2017-11-06 02:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aguero បាន​រួម​ចំណែក​​យ៉ាង​ពិសេស​ជួយ​ឲ្យ Man City យក​ឈ្នះ Arsenal ៣-១ កាល​ពី​ម្សិលមិញ​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក Pep Guardiola បន្ត​ឈរ​លើ​គេ​មាន​៣១​ពិន្ទុ។ យ៉ាងនេះ​ក្ដី ការ​ប្រកួត​នេះ​មាន​រឿង​​ប្លែក​មួយ​ចំនួន​កើត​ឡើង ជា​ពិសេស​ដុំ​ខ្មៅ​​ដែល Aguero កាន់ តើ​វា​គឺ​ជា​អ្វី? ខាង​ក្រោម​នឹង​បង្ហាញ​រឿង​​៥​យ៉ាង​ដែល​គ្រប់​គ្នា​​ត្រូវ​ដឹង៖

១.ដុំ​ខ្មៅ

មុន​ពេល​ដើរ​ចេញ​ពី​ទីលាន​លោក​អាជ្ញាកណ្ដាល Michael Oliver  បាន​ហុច​ដុំ​ខ្មៅ​មួយ​ឲ្យ​ Aguero យក​ទៅ​ឲ្យ​អាជ្ញាកណ្ដាល​ក្រៅ​ទីលាន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ងឿងឆ្ងល់ជា​ខ្លាំង។ ​តាម​ពិត​នោះ​គឺ​ជា​ដុំ​ថ្ម​មីក្រូហ្វូន​របស់​អាជ្ញាកណ្ដាល។

​​​ ២.កាត​លឿង

ក្នុង​ការ​ប្រកួត​នេះ​កាត់​លឿង​មាន​ដល់​ទៅ​៧។ កីឡាករ​ដែល​ទទួល​បានមាន៖ Nacho Monreal, Alexandre Lacazette, Laurent Koscielny, Nicolas Otamendi, Granit Xhaka, Alexis Sanchez និង ​Mesut Ozil។

​ ៣. ស្បែក​ជើង Aguero

Aguero បាន​ស្បែក​ជើង​២​គូ​យប់​មិញ។ វគ្គ​ទី​មួយ​ប្រើ​ពណ៌​មាស ដែល​ជា​ផលិតផល​​ពិសេស​មាន​កំណត់​របស់ Puma និង​វគ្គ​ទី​២​ប្រើ​ពណ៌​ខ្មៅ។

៤.Noel Gallagher

កាមេរ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​បាន​ចាប់​រូប​បុរស​ខាង​លើ​នេះ តើ​គាត់​ជា​នរណា។ នេះ​ជា​តារា​ចម្រៀង​អង់គ្លេស​ល្បី​ឈ្មោះ​ថា Noel Gallagher ដែល​ជា​អ្នក​ស្រឡាញ់​ក្រុម Man City។

​ ៥.ជ័យជម្នះ

ឈ្នះ​ Arsenal ជា​ជ័យជម្នះ​ទី​៩​ជាប់​គ្នា​របស់ Man City នៅ Premier League រដូវ​កាល​នេះ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ