បុរស​ម្នាក់​ចាយ​ ៣០០០ ដុល្លារ​ ទិញ​ iPhone X ប្រើ​មុន​គេ​ នៅ​វៀតណាម​

  • 2017-11-06 03:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ​ត្រូវ​បាន​ហាង​លក់​ទូរសព្ទ​​មួយ​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ នាំ​ចូល​មក​លក់​មុន​គេ​នៅ​វេលា​ម៉ោង​ ៩៖៥០ នាទី​ ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា។ ភ្លាមៗ​នោះ​ក៏​មាន​បុរស​ម្នាក់​បាន​ចំណាយ​​​ថវិកា​ជិត​ ២៩៨៣ ដុល្លារ​​ (៦៨ លាន​ដុង) ទិញ​យក​ iPhone X ​ទំហំ​ ២៥៦ GB ​ប្រើ​មុន​គេ។

បុរស​រូប​នោះ​ត្រូវ​បាន​ស្គាល់​ថា​មាន​ឈ្មោះ​ Huy ដោយ​កន្លង​មក​គាត់​ធ្លាប់​តាម​ទិញ​ផលិតផល​ថ្មីៗ​ឲ្យ​បាន​មុន​គេ​ជា​ច្រើន​លើក​មក​ហើយ​ រួម​មាន​ iPhone 7, iPhone 6s និង​ទូរសព្ទ​ Samsung មួយ​ចំនួន​ផង​ដែរ។ ​បុរស​រូប​នេះ​លើក​ឡើង​ថា ៖ "ទោះ​ដឹង​ថា​តម្លៃ​ iPhone X អាច​ធ្លាក់​ចុះ​រាប់​លាន​ដុង​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ក្ដី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ហ៊ាន​​ចំណាយ​លុយ​ដើម្បី​ក្លាយ​ជា​អ្នក​ប្រើ​ដំបូង​​គេ។ លុយ​មិន​អាច​ទិញ​អារម្មណ៍​នេះ​បាន​ឡើយ”។

បុរស​ដែល​ជា​ម្ចាស់​ហាង​លក់​ទូរសព្ទ​បាន​លើក​ឡើង​ដែរ​ថា​ iPhone X ទំហំ​​ ២៥៦ GB ​នេះ​ លក់​តម្លៃ​ ៦៨ លាន​ដុង​ តែ​ពេល​លក់​ដំបូង​ប៉ុណ្ណោះ​​ ដោយ​តម្លៃ​អាច​ធ្លាក់​នៅ​ត្រឹម​ ៤០ ទៅ ៥០ លាន​ដុង (ប្រមាណ​ ១៧៥០ ទៅ ២២០០ ដុល្លារ) ​នៅ​ពេល​បន្ត​បន្ទាប់។

បច្ចុប្បន្ន​តម្លៃ​ iPhone X ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម​មាន​តម្លៃ​ ៣៣ ទៅ ៣៤ លាន​ដុង (ប្រមាណ​ ១៤៤០ ទៅ ១៤៩០ ដុល្លារ)​ សម្រាប់​ទំហំ​ ៦៤ GB និង ៣៧ ទៅ​ ៣៨ លាន​ដុង​សម្រាប់​ទំហំ​ ២៥៦ GB (ប្រមាណ​ ១៦២០ ទៅ ១៦៦០ ដុល្លារ)៕​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង