តារា​ល្បីៗ ៨ ដួងណា​ខ្លះ​ ស្អប់​តារា​ស្រី​ Kylie Jenner ពេញ​ទំហឹង?

  • 2017-11-06 05:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​មួយ​រូប​ មិន​ខ្វះ​ទេ​ អ្នក​ដែល​ស្រឡាញ់​ចូល​ចិត្ត​ និង​អ្នក​ដែល​មិន​ចូលចិត្ត។ ក្នុង​ចំណោម​តារា​ទាំង​នោះ​ Sabay សូម​លើក​យក​តារា​ម៉ូដែល​ដ៏​ល្បី​ គឺ​នាងKylie Jenner ដែល​មាន​អ្នកគាំទ្រ​ច្រើន​គួរ​សម​ក្នុង​ចង្កោម​សិល្បៈ តែ​ក៏​សម្បូរ​អ្នក​ស្អប់​ដែរ ជាពិសេស​តារា​គ្នា​ឯង។ តើ​មាន​តារា​ណា​ខ្លះ​ដែល​មិន​ចូលចិត្ត​ និង​មិន​អាច​ទ្រាំ​នឹង​ចរិត​របស់​ Kylie Jenner បាន?

១. តារា​ចម្រៀង Selena Gomez

Kylie Jenner និងSelena Gomez ធ្លាប់​តែ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​ជាមួយ​គ្នា តែ​ក្រោយ​មក​ ពួកគេ​បែ​ជា​ប្រែ​ក្លាយ​ទៅ​ជា​សត្រូវ​ ដោយ​សារ​តែ​តារា​ម៉ូដែល​រូប​នេះ​ (Kylie) បាន​លួច​ទាក់​ទង​អតីត​មិត្ត​ប្រុស( Justin Bieber) ​របស់​ Selena ស្ងាត់​ៗ។

២. តារា​ចម្រៀង​ Taylor Swift

ដោយសារ​ ម្ចាស់​បទ “Blank Space” រូប​នេះ​ គឺ​ជា​មិត្ត​ល្អ​របស់ Selena ដូចនេះ​ នាង​ក៏​ស្អប់​ Kylie តាម​នោះ​ដែរ។

៣. តារា​ម៉ូដែល Blac Chyna

Blac Chyna ពិត​ជា​ស្អប់ Kylie Jenner ខ្លាំង​ណាស់។ មូល​ហេតុ​ ដោយសារ​អតីត​ស្វាមី​របស់​នាង​ តារា​រ៉េប​ Tyga បាន​ទាក់ទង​ជាមួយ​ Kylie។

៤. តារា​ម៉ូដែល Amber Rose

មិត្ត​ភក្តិ​តែង​តែ​ជួយ​គ្នា​មែន​ទេ? ពិត​ណាស់​! នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ The Breakfast Club តារា​ម៉ូដែល​ Amber Rose ​ដែល​ត្រូវ​ជា​មិត្ត​ភក្តិរបស់ Blac Chyna​ បាន​ប្រាប់​ថា​នាង​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទេដែល​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​ប្រពន្ធហើយ មាន​កូន​ហើយ​ទៅ​ទាក់​ទង​ជាមួយ​ស្រី​ក្មេង (Kylie) ​ទៀត​នោះ។

៥. តារា​ម៉ូដែល Kendall Jenner

Kendall Jenner បាន​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​បង​ស្រី​របស់​ខ្លួន​ដែរ។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​នាង​ស្អប់​ Kylie ​​ខ្លាំង​នោះ​ទេ នេះ​ក៏​ដោយ​សារ​ តារា​ស្រី​រូប​នេះ​ និង​បង​ស្រី​ មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​ ហើយ​តែង​តែ​ឈ្លោះ​គ្នា​ ទោះ​បី​ជា​រឿង​នោះ​មិន​សូវ​ធំ​ដុំ​ក៏​ដោយ។

៦. តារា​សម្ដែង​ Jaden Smith

មាន​ពាក្យ​ចចាមអារ៉ាម​ថា​ Jaden Smith មិន​ត្រូវ​គ្នា​ជាមួយ ​Kylie Jenner តាំង​ពី​ឆ្នាំ ២០១៤ មក​ម៉្លេះ។

៧. តារា​ចម្រៀង​ Justin Bieber

ប្រិយ​មិត្ត​ប្រហែល​ជា​គិត​ថា​ Justin និង Kylie ពិត​ជា​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​មែន​ហើយ​បាន​ជា​ Selena ឈប់​និយាយ​រក​ Justin បែប​នេះ? ការពិត​ទំនាក់​ទំនង​នេះ​បាន​ធ្វើ​ឲ្យ Justin ​ខឹង​ជា​ខ្លាំង​ ដោយ​សារ​ពួក​គេ​ទាំង២​ (Justin និងKylie) គ្មាន​អ្វី​នឹង​គ្នា​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ​ លោក​បាន​បន្ទោស Kylie ថា​ជា​ដើម​ហេតុ​​ធ្វើ​ឲ្យ​លោក​ និង​ Selena បែក​គ្នា។

៨. តារា​ចម្រៀង​ Demi Lovato

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​រឿង​មួយ​​ធ្វើ​ឲ្យ​តារា​ចម្រៀង​ Demi Lovato មិន​ចូល​ចិត្ត​ Kendall និងKylie ខណៈ​មាន​ព័ត៌មាន​ថា​ នាង​ជា​អ្នក​និយាយ​មិន​ល្អ​ពី​ បង​ប្អូន​ស្រី​ ២​នាក់​នេះ។ ពាក្យ​ចចាមអារ៉ាម​នោះ​បាន​លើក​ឡើង​ថា​ Demi ជា​អ្នក​ប្រាប់​គេ​គ្រប់​គ្នា​ ថា​ Kendall និង​ Kylie មិន​មែន​ជា​តារា​ល្បី​ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​ល្បី​ដែរ។ តាម​ពិត​ព័ត៌មាន​នេះ​ Demi មិន​បាន​ដឹង​រឿង​ទេ ហើយ​ក្រោយ​ពី​ចេញ​មុខ​បក​ស្រាយ​ច្បាស់​ការ​យ៉ាង​ណា​ក្ដី​ ក៏​មិន​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ត្រកូល​ Jenner ជឿ​នោះ​ដែរ។ តាំង​ពី​ពេល​នោះ​មក​ ទំនាក់ទំនង​របស់​តារា​ស្រី​ទាំង​ ៣​ក៏​ចាប់​ផ្ដើម​មិន​ល្អ​នឹង​គ្នា៕

ប្រភព៖ facebook   ប្រែសម្រួល៖ អន សុភក្ត្រា