កុមារី​ ជូលី ថត​រឿង​​ខ្នាត​ធំ​១​ថ្ងៃ​តម្លៃ​ខ្លួន​មិន​ចាញ់​​តារា​ល្បី​​ៗ

  • 2017-11-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កុមារី​ ជា វណ្ណពុទ្ធាលី ហៅ ជូលី ទើប​​តែ​មាន​វ័យ​ ១០ ឆ្នាំ​សោះ​តែ​​តម្លៃ​ខ្លួន​នាង​ ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​​១​ថ្ងៃ​​​តម្លៃ​ខ្លួន​​ទទួល​បាន​មិន​ចាញ់​តារា​ល្បី​​ៗ​​​​ជួរ​មុខ​របស់​កម្ពុជា​​​ប៉ុន្មាន​ឡើយ​​។

បើ​តាម​អ្នក​ម្ដាយ ជូលី បាន​​លើក​ឡើង​ថា គិត​ចាប់​តាំង​ពី​ចូល​ប្រឡូក​​សិល្បៈ​មក​ដល់​ពេល​នេះ​កូន​ស្រី​របស់​អ្នក​ស្រី​បាន​ថត​ខ្សែភាពយន្ត​ភាគ​ និង​រឿង​ខ្នាត​ធំ​មិន​ក្រោម​ ២០ រឿង​ឡើយ​។ ចំណែក​​តម្លៃ​ខ្លួន​​​ក៏​ទទួល​បាន​ខុស​គ្នា​ដែរ​​ចំពោះ​រឿង​ខ្នាត​ធំ​ និង​ភាគ​។

ថត​រឿង​​​ខ្នាត​ធំ​ក្នុង​១​ថ្ងៃ​ ជូលី ទទួល​បាន​តម្លៃ​ខ្លួន​ ៥០០ ដុល្លារ​អាមេរិក។ ដោយ​ឡែក​សម្រាប់​រឿង​ភាគ​វិញ​​តម្លៃ​ខ្លួន​គឺ​ខុស​គ្នា​ឆ្ងាយ​ ព្រោះ​រឿង​ភាគ​​​ថត​ ១​ ថ្ងៃ​​បាន​តម្លៃ​​ចន្លោះ​ពី ៧០ ទៅ ៨០ ដុល្លារ​អាមេរិក​​តែ​ប៉ុណ្ណោះ​​ អាស្រ័យ​ទៅ​​លើ​​រឿង​វែង​ឬ​ខ្លី​ទី​តាំង​ជិត​ឬ​ឆ្ងាយ​។ ម្ដាយ​ ជូលី បន្ថែម​។

កុមារី​ ជា វណ្ណពុទ្ធាលី ហៅ ជូលី ​ជា​កូន​អ្នក​ភ្នំពេញ​ មាន​បង​ប្អូន​២​ នាក់​ អាយុ​ ១០ ឆ្នាំ រៀន​ថ្នាក់​ទី​៥ នៅ​សាលា​បឋម​សិក្សា​​ អនុវត្តន៍​ភ្នំពេញ​ ជា​កូន​ច្បង​ក្នុង​គ្រួសារ​មាន​បង​ប្អូន​ ២ នាក់​រូប​នាង​ និង​ប្អូន​ប្រុស​។​ កន្លង​មក​ ជូលី ធ្លាប់​សម្ដែង​រឿង​មួយ​ចំនួន​ដូច​ជា​រឿង​ "ស្រទន់​មន្ត​ស្នេហ៍​" “គ្រាប់​បាល់​អង្រួន​បេះ​ដូង​" “អ្នក​មេម៉ាយ​មាន​លាភ​" “ញើស​ពណ៌​ក្រហម​" “ ស្លឹក​ចាក​" “ ថ្ងៃ​ណា​កូន​មាន​ម្ដាយ​" “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ​" “ពស់​កេង​កង​" និង​ជា​ច្រើន​រឿង​ទៀត​៕

អត្ថបទ៖ ឆុង ស៊ីណាន