ឈូស​​មួយ​ទំហឹង​ចង់​បាក់​ជើង អាជ្ញាកណ្ដាល​ឲ្យ​ត្រឹម​កាត​លឿង

  • 2017-11-06 07:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fenerbahce និង Galatasaray គឺ​ជា​ក្រុម​គីឡូ​ធ្ងន់​ពីរ​នៅ​ក្នុង​ប្រទេស​ទួរគី រាល់​ពេល​ជួប​គ្នា​ម្ដង​ៗ​ក្រុម​ទាំង​ពីរ​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិច​គ្នា។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុម​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​នៃ​ក្រុម​ទាំង​ពីរ​បាន​​ជួប​ប្រកួត​គ្នា ខណៈ​មាន​ការ​​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​មួយ​​រវាង​កីឡាករ Gurkan Baaskan របស់ Fenerbahce និង​កីឡាករ​របស់ Galatasaray។

ហេតុការណ៍​បាន​កើត​ឡើង​ ពេល​ កីឡាករ​របស់ Galatasaray ប្រឹង​អូស​បាល់​នៅ​កៀក​ខ្សែ​បន្ទាត់​ ស្របគ្នា​នោះ​កីឡាករ Baaskan បាន​រត់​ពី​ចម្ងាយ​យ៉ាង​លឿន​​លោត​ឈូស​មួយ​ទំហឹង​តែ​ម្ដង។ រឿង​ស្មាន​មិន​ដល់​ទាំង​គ្រូ​និង​កីឡាករGalatasaray គិត​ថា​ បាល់​នេះ​គួរ​តែ​បាន​កាត​ក្រហម​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​លោក​អាជ្ញាកណ្ដាល​ឲ្យ​ត្រឹម​កាត​លឿង​ប៉ុណ្ណោះ។ ចប់​ការ​ប្រកួត Galatasaray បាន​យក​ឈ្នះ​ Fenerbahce ២-០៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ