អ្នកវិភាគ ៖ iPhone X ​មិន​អាច​ជួយ​ Apple ​ឲ្យ​​ហក់​លោត​​នៅ​ចិន​បាន​ទេ​

  • 2017-11-06 12:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវុធ​ថ្មី​របស់​ Apple ​គឺ​ iPhone X ​ត្រូវ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​​មួយ​របស់​ពិភព​លោក​ ប៉ុន្តែ​អ្នក​វិភាគ​ជា​ច្រើន​រូប​និយាយ​ថា​ វា​មិន​អាច​ស្រោចស្រង់​ការ​បាត់បង់​ទីផ្សារ​ភាគហ៊ុន​នៅ​ចិន​បាន​ទេ​ព្រោះ​ជួប​ដៃគូ​ប្រជែង​ចិន​ជា​ច្រើន​កំពុង​ទាញ​ទម្លាក់​។

ប្រទេស​ចិន​​ជា​ទីផ្សារ​មាន​សក្ដានុពល​ខ្លាំង​បំផុត​របស់​ Apple ​ហើយ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពោល ​Apple ​ទទួល​រង​សម្ពាធ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​លក់​​ក្នុង​ ៦ ​ត្រីមាស​ជាប់ៗ​គ្នា​ក្នុង​ប្រទេស​ចិន​គិត​រហូត​ដល់​ដំណាច់​ខែ​មិថុនា​ ២០១៧។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ Canalys។ យោង​តាម​លោក​ Jin Di ​អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន​ IDC ​និយាយ​ថា​ iPhone X ​ដែល​ចរាចរណ៍​ព្រោង​ព្រាត​លើ​សកល​លោក​កាល​ពី​សប្ដាហ៍​មុន​ (៣ វិច្ឆិកា) ​មាន​តម្លៃ​ប្រហែល​ ១ ៣០០ ​ដុល្លារ​នៅ​ចិន ​ហើយ​អ្នក​ដែល​ហ៊ាន​ទិញ​មាន​តែ​ជា​អតិថិជន​ចាស់​ៗ​តែ​ប៉ុណ្ណោះ។

iPhone X​ ​ក៏​នឹង​រង​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ដៃគូ​ប្រជែង​ជា​ច្រើន​ក្នុង​ទីផ្សារ​ចិន​ដូចជា​ Oppo, Vivo, Huawei ​និង​ Xiaomi ដែល​ព្យាយាម​បណ្ដេញ​ Apple ​ឱ្យ​ខ្ទាត​ចេញ​ពី​ទីផ្សារ​ក្នុង​ប្រទេស​ខណៈ​ផលិតផល​ថ្មី​របស់​ Huawei ​ស្មាតហ្វូន Huawei Mate 10 Pro ​គឺ​ជា​ដៃគូ​ប្រជែង​ដ៏​​ខ្លាំងក្លា​របស់​ iPhone X។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​អស់​ទាំង​នោះ​កំពុង​ក្តោប​ទីផ្សារ​អ្នក​ប្រើប្រាស់​ជា​យុវវ័យ​ដោយ​អតិថិជន​ចាប់​អារម្មណ៍​ច្រើន​ជាមួយ​នឹង​ផលិតផល​ដែល​មិន​ថ្លៃ​ដូច​ iPhone X ​ប៉ុន្តែ​ក៏​នៅ​មាន​តម្លៃ​​ចន្លោះ​ពី​ ៣០០ ​ដុល្លារ​ទៅ​ ៥០០ ​ដុល្លារ​ដែរ៕

ប្រភព៖ CNN   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី