CEO ​វ័យក្មេង ​ផ្ដាំយុវជន​ថា "កុំប្រញាប់ចេញរកស៊ី​ បើមិនទាន់មានគុណតម្លៃក្នុងជីវិត​ការងារ​"

  • 2017-11-07 03:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅ​ក្នុងកម្មវិធី​សិក្ខា​សាលាស្ដី​អំពី​ រៀនធ្វើជំនួញ​ កាលពីពេល​កន្លង​ទៅនេះ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Anussa ​លោក សេង ពិសិដ្ឋ ​បានលើកឡើងថា​ ​យុវជនមួយ​ចំនួន​ឃើញ​គេរកស៊ី​ ចង់​រកតាមគេ​ដែរ ដោយ​យក​លុយ​ជា​យាន​ តែអ្នកទាំងនោះ​គ្មានមូលដ្ឋាន​គ្រឹះអ្វី​ទាំងអស់​ ដែលវា​បណ្ដាលឲ្យ​ពួកគាត់​បរាជ័យ​ក្នុងវិថី​ជំនួញ​។ ហេតុដូចនេះ ​យុវជនគួរ​ធ្វើខ្លួនឲ្យ​មានតម្លៃ​នៅក្នុង​វិថីការងារ​ជាមុនសិន​ សឹម​ហោះ​ចេញ​រកស៊ី។​

(​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Anussa)

លោក​ពោលពាក្យ​បែបនេះ​ ​ដោយ​បានរំលឹក​ពីតម្លៃនោះ​បានមក​ដោយសារ​អ្វីដែលជា​សមិទ្ធផល​ដែលបុគ្គល​សម្រេចបាន​ក្នុងជីវិត​ការងារ​​ ដោយគេអាចសម្គាល់តាមរយៈ **ការសកម្មក្នុងការងារ​ នាំឲ្យទទួលបានប្រាក់​ខែខ្ពស់​ និងមុខដំណែង​ខ្ពស់ពីថ្នាក់ដឹកនាំ បន្ទាប់មកគឺការកសាងនូវ​មុខមាត់សម្រាប់​ខ្លួនឯង​ (Personal Branding) បង្កើតការ​ទំនាក់​ទំនង​ល្អនៅក្នុង​សង្គម និងកសាង​ទំនុកចិត្ត​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ​ជាដើម​។**

(រូបតំណាង)

សហគ្រិន​វ័យមិនដល់​ ៣០ឆ្នាំ​រូប​នេះ បាន​គូស​បញ្ជាក់​ថា៖ «ក្លាយជា​សហគ្រិន​នមែនទាល់​តែមានអាជីវកម្មក្នុងដៃ​ទើប​មាន​គំនិត​បែប​សហគ្រិន​ទេ​ ​ប៉ុន្ដែ ទោះបី​ជាអ្នក​កំពុង​ធ្វើការឲ្យ​គេក៏អាចរៀន​សូត្រពី​អត្តចរិត​ និងស្មារតី​សហគ្រិន​ភាពនេះ​បានផងដែរ​»។ ​

លោកបានគូស​បញ្ជាក់​បន្ថែម​ថា សម្រាប់យុវវជន​ មុននឹងចង់ក្លាយ​ជាសហគ្រិន​ ដំបូង​ឡើយត្រូវធ្វើខ្លួនឯង​ឲ្យមាន​គុណ​តម្លៃជា​មុនសិន​ ហើយ​តម្លៃនេះ ​នឹងក្លាយជាយាន​ដ៏សំខាន់ ​ឆ្ពោះ​ទៅរកវិថី​សហគ្រិនភាព​ដោយ​ជោគជ័យ៕​

អត្ថបទ៖ ស៊ិន សាវ៉េត