ពិត​អត់ Taylor Swift និង Selena Gomez ចេញ​បទ​ចម្រៀង​​ថ្មី​រួម​គ្នា?

  • 2017-11-07 05:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ទាំង​អស់​ច្បាស់​ជា​បាន​ជ្រាប​ហើយ​ថា​តារា​ចម្រៀង​ Taylor Swift និង Selena Gomez គឺ​ជា​មិត្ត​ភក្តិ​ល្អ​នឹង​គ្នា​ជា​យូរ​ណាស់​មក​ហើយ តែ​មិន​ទាន់​បាន​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់​ច្រៀង​ចម្រៀង​រួម​គ្នា​ម្តង​ណា​ទេ។

នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ម្សិលមិញ អ្នក​គ្រប់​គ្រង​របស់​តារា​ចម្រៀង​ Taylor Swift បាន​សរសេរ​លើ​បណ្តាញ Twitter របស់​ខ្លួន ដោយ​បង្ហើប​ព័ត៌មាន​ខ្លះ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​តារា​ទាំង​ ២នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

សារ​នោះ​ លោក​សរសេរ​ខ្លីថា៖ "វា​ពិត​ជា​ល្អ​ណាស់" ដោយ​អម​ជាមួយ​វីដេអូ​ Youtube ដែល​ផ្សព្វផ្សាយ​ពី​អាល់ប៊ុម​ "Reputation”។ ក្នុង​នោះ​ដែរ​ មាន​អ្នក​សង្កេត​ឃើញ​ថា​អ្នក​គ្រប់គ្រង​រូប​នេះ​ ថែម​ទាំង​បាន​បញ្ជាក់​ឈ្មោះ​របស់ Taylor Swift និង Selena Gomez ទៀត​ផង​ ហើយ​វា​បាន​បង្កើត​ជា​ចម្ងល់​មិន​ធម្មតា​ដល់​អ្នក​គាំ​ទ្រ​។

ភ្លាមៗ មហាជន​មួយ​ចំនួន​បាន​សួរ​លើ​គណនី Twitter នោះ​ថា៖ "ហេតុ​អី​បាន​លោក​ដាក់​ឈ្មោះ Selena?”, “តើ​ Selena និង Taylor សហការ​គ្នា​មែន​ទេ?” ប៉ុន្តែ​អ្នក​គ្រប់​គ្រង​របស់​តារា​ចម្រៀង​រូប​នេះ​មិន​បាន​ឆ្លើយ​តប​វិញ​ទេ។

មាន​ពាក្យ​លេច​ឭ​ថា តារា​ចម្រៀង Taylor Swift និង​ Selena Gomez ធ្លាប់​មាន​គំនិត​ចង់​សហការ​គ្នា​​ជា​យូរ​ណាស់​មក​ហើយ តែ​ឥឡូវ​ដំណឹង​នេះ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​រំភើប និង​ចង់​ឲ្យ​ក្លាយ​ជា​ការ​ពិត​ទៀត​ផង៕

ប្រភព៖ Hollywoodlife   ប្រែសម្រួល៖ អន សុភក្ត្រា