៨ ចំណុច​ អ្នកចូលរួម​ ​Time of fashion show ចាំបាច់​គួរដឹងសំខាន់កាដូនាឡិកាតម្លៃជិត ២០០០ដុល្លារ

  • 2017-11-07 06:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Time of fashion ជា​កម្មវិធី​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ឆ្នៃ​ម៉ូដ​ដោយ​កូន​ខ្មែរ​រួមជាមួយ​ផលិតផល​មកពី​ក្រៅ​ស្រុក​​ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​​​នាឡិកាដៃ​ Ice-Watch ។​

ចំពោះ​ក្រុមហ៊ុន ​Ice-Watch វិញ​ធ្លាប់​បាន​បង្ហើប​ថា​នឹង​​ Surprise រឿង​បួន​យ៉ាង​ដល់​អ្នកចូលរួម​កម្មវិធី​​ ។ ទោះយ៉ាងណា​ក្ដី​ភ្ញៀវ​កិ​ត្តិ​យស​ដែល​ចូលរួម​កម្មវិធី​គួរ​ដឹង​ខ្លះៗ​ពី​កម្មវិធី​​ និង​ត្រៀម​ខ្លួ​ន ពី​ការ​​ Surprise របស់ ​Ice-Watch នូ​វ​ចំនុច​មួយ​ចំ​នួន​ដូច​ខាងក្រោម៖​

១. រយៈពេល​ក្នុង​ការ​ប្រារ​ព្ធក​ម្ម​វិធី​

កម្មវិធី Time of fashion នឹង​ចាប់ផ្ដើម​កម្មវិធី​ពី​ម៉ោង ៥ល្ងាច​ ដល់​ម៉ោង​ ៨:៣០​នាទី​យ​ប់​​ ដោយ​​ ពី​ម៉ោង ​៥​ល្ងាច ​ដល់​ម៉ោង​៦:៤០​នាទី​គឺ​ការ​ជួប​ជុំ​នៅ UnPlug bar របស់​​ Sun&moon និង​ធ្វើការ​ check in កៅអី​​ សម្រាប់​ទស្សនា​ Fashion show ចាប់ពី​​ ៦:៤០ រហូតដល់​ ៧:១០ នាទី​។​ ចាប់ផ្ដើម​fashion show នៅ​ម៉ោង​7:15​នាទី​។ ២. Designers ក្នុង​កម្មវិធី​

ជា​ធម្មតា​ពេល​និយាយ​ដល់​កម្មវិធី​​ Fashion show រឿង​ទីមួយ​ដែល​អ្នកចូលរួម​ចាំបាច់​ដឹង​​ គឺ​អ្នក​ឆ្នៃ​ម៉ូដ​ជានរ​ណា​?​ ពិតប្រាកដ​ក្នុង​រដូវ​ការ​ទី​មួយ​កម្ម​វ​ធី​ដែល Ice-Watch បង្កើត​នេះ​​ អ្នក​ឆ្នៃ​ម៉ូត​គឺ​​ លោក​​ យុន​​ រត​នៈ​​ មកពី​​ ROTTANAK collection និង​​ លោក​​ សីហា​​ មកពី​​ Victoria Santini ។

៣. អ្វី​ដែល​កម្មវិធី​នឹង​យក​មក​បង្ហាញ​

សម្រាប់​ក្នុង​កម្មវិធី​នេះ​​ មាន​ការ​បង្ហាញ​​ show ចំនួន​3 collections​ :

  • ទីមួយ​​​គឺ៖ Mirror BLOOMSOOM by Victoria Santini. បង្ហាញ​រួម​ជាមួយ​ម៉ូ​ដែល​ថ្មី​របស់ ​Ice-Watch City mirror
  • ទី​ពីរ​គឺ ៖ sparkling lady by ROTTANAK collection បង្ហាញ​រួមជាមួយ​ម៉ូ​ដែល​ថ្មី​របស់​ Ice-Watch City sparkling
  • ទី​បី​ ៖ APPOLO Pierre by ROTTANAK collectionបង្ហាញ​រួម​ជាមួយ​ម៉ូ​ដែល​ថ្មី​របស់​​ Ice-Watch Pierre ៤. អ្នក​ដែល​មិន​បាន​ចូលរួម​កម្មវិធី​ក៏​អាច​ទស្សនា​កម្មវិធី​តាម​រយៈ online​បាន​ដូចគ្នា​

ដូចដែល​បានដឹង​​​មកហើយ​​​សំបុត្រ​ចូលរួម​ទស្សនា​​ កម្មវិធី​​ Tim of fashion show មិន​មាន​ការ​លក់​សំបុត្រ​នោះទេ​​ ។​ សំបុត្រ​ត្រូវបាន​ផ្ដល់ជូន​ទៅ​អតិ​ថិ​ជន​​ របស់​​ Ice-Watch និង​ដៃគូសហការ​ក្នុង​កម្មវិធី​។​​

ចំពោះ​អ្នក​ដែល​ខកខាន​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​​ អាច​ទស្សនា​បាន​តាម​រយៈ​ការ​​ live ផ្ទាល់​ពី​​ page Facebook watch empire បាន​ដូចគ្នា​ដែល​នៅ​ម៉ោង​​ 7:15​នាទី​យ​ប់​។​

៥. អ្នកចូលរួម​នឹង​ទទួល​បាន​កាដូ​ពិសេស​ពី Ice-Watch

ក្រុមហ៊ុន​នាឡិកាដៃ​ខាង​លើ បាន​រៀបចំ​នូ​វ​កាដូ​ដ៏​ពិសេស​ជូន​ដល់​ភ្ញៀ​វ​កិ​ត្តិ​យស​ទាំងអស់​ដែល​ចូលរួម​កម្មវិធី​​ គឺ​​ ដប​ទឹក Ice-Watch limited edition មួយ​ដែល​ធ្វើឡើង​ជាពិសេស​សម្រាប់​​ កម្មវិធី​ផ្ទាល់​តែម្ដង​។ ជាមួយគ្នា​ផង​ដែល​​ Ice-Watch នឹង​ផ្ដល់ជូន​​ voucher discount 35% សម្រាប់​ការ​ទិញ​នាឡិកាដៃ Ice-Watch ។​កាន់តែ​ពិសេស​នោះ​​ ប្រសិនបើ​អ្នកចូលរួម​ធ្វើការ​កក់​នាឡិការ​ដៃ​ក្នុ​កម្មវិធី​នោះ​នឹង​ទទួលបាន​ការ​ន្ថែ​ម​5%​ទៀត​ទៅលើ​​ voucher discount 35%​។​

៦. ក្រុម​តារា​ម៉ូ​ដែល​

តារា​ម៉ូ​ដែល​សម្រាប់​កម្មវិធី​មាន​សរុប​ទាំងអស់​២០​រូប​​ ដែល​បាន​មកពី​ការ​ជ្រើសរើស​ផ្ទាល់​ពី​អ្នក​​ designer និង​អ្នក​រៀបចំ​កម្មវិធី​។​កញ្ញា​​ ចាន់ គង់ការ អ្នក​តំណាង​កម្មវិធី​​ នឹង​បង្ហាញ​​​ជាមួយ​ឈុត​កំពូល​ទាំងអស់​របស់​កម្មវិធី​​ រួម​ជាមួយ​វត្តមាន​របស់​អតីត​តារា​បង្ហាញ​ម៉ូត​​ ប្រាសាទ​​ ដា​វិន​​ ក៏​មក​ចូលរួម​ដើរ​បង្ហាញ​ក្នុង​កម្មវិធី​ដូចគ្នា​ដែល​។​

៧. រ​ង្វាន់​​​នាឡិកាដៃ​ ១៨៨៨$ ផ្ដល់​ជូន​អ្នក​ដែល​ស្លៀកពាក់​លេចធ្លោ​ជាងគេ​

នាឡិកា​ដៃ Ice-Watch BMW limited edition តម្លៃ​​ ១៨៨៨$ មួយ​រ​ង្វាន់​​ នឹង​ត្រូវ​ផ្ដល់​ជូន​ទៅ​អ្នក​ដែល​ស្លៀកពាក់​លេចធ្លោ​ជាងគេ​ក្នុង​កម្មវិធី​ជាមួយ​លក្ខណ​ដូច​ខាងក្រោម​

  • ត្រូវ​មកដល់​កន្លែង​កម្មវិធី​មុន​មុន​ម៉ោង​6​ល្ងាច​​
  • ត្រូវ​ស្លៀក​សម្លៀកបំ​ពាក់​ដែល​ពិសេស​លេចធ្លោ​ព្រម​ទាំង​មាន​អត្ថ​ន័យ​ជាមួយ​សម្លៀកបំ​ពាក់​ដែល​អ្នក​យកមក​ចូលរួម​ក្នុង​កម្មវិធី​
  • ជៀសវាង​សម្លៀក​បំ​ពាក់​ដែក​ទា​ក់ទង​នឹង​នយោបាយ​​ និង​ វាយ​ប្រហារ​ទៅ​ន​រណា​ម្នាក់​

៨. ការផ្ដល់ជូន​នូ​វ​រ​ង្វាន់​ការផ្លាស់ប្ដូរ​នាឡិកា​ដៃ​ពេញ​មួយឆ្នាំ​​ ទៅ​អតិ​ថិ​ជន Ice-Watch

ក្រុមហ៊ុន Ice-Watch នឹង​ផ្ដល់​ជូន​រ​ង្វា​ពិសេស​ទៅ​អ​តិ​ថិ​ជន​របស់ខ្លួន​ដែល​ទិ​ញ​នាឡិកា​ដៃ​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​2017គឺរ​ង្វាន់​កា​ផ្លាស់ប្ដូរ​ម៉ូត​នាឡិកាដៃ​រយៈពេល​ពេញ​មួយ​ឆ្នាំ​ដោយ​ឥតគិតថ្លៃ​។​

ដូច​នេះ​អ្នក​ដែល​ចូលរួម​ត្រៀ​ម​ខ្លួន​ទាំងអស់គ្នា​​ ថ្ងៃទី ៩​ ខែ​​ វិច្ឆិកា​​ នៅ​សណ្ឋាគារ​​ SUN& MOON URBAN, Hotel វេលា​ម៉ោង​​ 5​ល្ងាច​ដល់​ម៉ោង​8:30​នាទី​យ​ប់៕

ដោយ៖ ថា ម៉ាលីដា