អាហារ ៦​ប្រភេទ ល្អ​បំផុត​សម្រាប់​អ្នក​ឈឺ​ក្រពះ​ស្ទើរ​រាល់​ថ្ងៃ

  • 2017-11-07 06:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ មាន​កាន់​តែ​ច្រើន​ឡើង ជា​ពិសេស​គឺ​ឈឺ​ក្រពះ​តែ​ម្ដង ព្រោះ​ក្រពះ​មាន​តួនាទី​រំលាយ​អាហារ។ ប្រសិន​បើ​អ្នក​មាន​ឧស្សាហ៍​ឈឺ​ក្រពះ​ជា​ប្រចាំ អាច​សាក​ល្បង​ផ្លែឈើ និង​អាហារ ៦​ប្រភេទ ដែល​ជួយ​ពង្រឹង​សមត្ថភាព​ក្រពះ​ឡើង​វិញ។

១. ចេក៖ ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង​ហើយ ចេក ពិត​ជា​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ជា​ពិសេស​គឺ​ក្រពះ​តែ​ម្ដង។ លើស​ពី​នេះ ផ្លែ ចេក មាន​សារជាតិ​រំអិល ដែល​អាច​ជួយ​ឲ្យ​អ្នក​អាច​បន្ទោបង់​បាន​ស្រួល នៅ​ពេល​មាន​អាការៈ​ទល់​លាមក ឬ​រាគ ផង​ដែរ។

២. ខ្ញី៖ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្រពះ រហូត​ដល់​ក្អួត​ចង្អោរ ឬ​រអើម​ខ្លាំង អាច​ទទួល​ទាន​ខ្ញី​ស្រស់ៗ នឹង​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ភ្លាម។ យ៉ាង​ណា​ក្ដី ខ្ញី​ស្រស់ ប្រហែល​ជា​មាន​ជាតិ​ខ្លាំង ហើយ​អ្នក​ខ្លះ​មិន​អាច​ទទួល​ទាន​បាន​ឡើយ។ ដូច​នេះ អាច​ដាំ​ទឹក​ឲ្យ​ពុះ រួច​ចិត​ខ្ញី​បង់​ចូល លាយ​ជាមួយ​ក្រូចឆ្មារ ឬ​ទឹក​ឃ្មុំ​បន្តិច យក​មក​ផឹក ក៏​មាន​ប្រសិទ្ធភាព​ដែរ។

៣. ល្ហុង៖ ផ្លែ​ល្ហុង ក៏​អាច​ជួយ​កាត់​បន្ថយ​ភាព​រអើម ដែល​កើត​ចេញ​មក​ពី​បញ្ហា​ក្រពះ​ដែរ។ ល្ហុង មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ដែល​អាច​ជួយ​ដល់​ដំណើរ​ការ​រំលាយ​អាហារ និង​ជួយ​ឲ្យ​ក្រពះ​មាន​សុខភាព​ល្អ។

៤. ជី​អង្កាម៖ ស្លឹក​ជី​អង្កាម ជា​រុក្ខជាតិ​ល្អ​បំផុត​សម្រាប់​ព្យាបាល​ក្រពះ ជា​ពិសេស​គឺ​នៅ​ពេល​អ្នក​ទទួល​ទាន​ឆ្អែត​ខ្លាំង​ពេក ហើយ​មាន​អារម្មណ៍​ថា​ហល់។ ដាក់​ស្លឹក​ជី​អង្កាម​ចូល​ទៅ​ក្នុង​កែវ​ទឹក ឬ​ទទួល​ទាន​តែ​ពី​ជី​អង្កាម នឹង​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មាន​ដំណើរ​ការ​ល្អ។

៥. ទឹក​ដោះ​គោ​ជូរ៖ អ្នក​ខ្លះ​ប្រហែល​ជា​យល់​ច្រឡំ​ថា នៅ​ពេល​ឈឺ​ក្រពះ ទទួល​ទាន​ទឹក​ដោះ​គោ​ជូរ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ខ្លាំង។ តាម​ពិត​ការ​ទទួល​ទាន​ទឹក​គោ​ជូរ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ល្អ​ទៅ​វិញ​ទេ ព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន ព្រម​ទាំង​អាច​ជួយ​ការពារ​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ពោះ​វៀន​ទៀត​ផង។

៦. អាហារ​សាប ដូច​ជា បាយ ដំឡូង និង​នំ៖ ប្រសិន​បើ​អ្នក​ឈឺ​ក្រពះ ព្រោះ​មាន​វីរុស​កំពុង​លុក​លុយ រហូត​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់ អាច​សាក​ល្បង​អាហារ​សាប​សាប ដូច​ជា​បាយ ដំបូង នំ​ផ្សេងៗ​ដែល​មាន​ជាតិ​ម្សៅ។ អាហារ​ទាំង​នេះ មិន​បាន​បន្ថែម​បញ្ហា​ទៅ​លើ​ក្រពះ​របស់​អ្នក​ទេ ហើយ​វា​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។ ពេល​ឈឺ​ក្រពះ ចៀស​វាង​ទទួល​ទាន​ផ្អែម​ខ្លាំង៕​

ចុចអានអត្ថបទ៖

ប្រភព៖ kaylaitsines   ប្រែ​សម្រួល៖ គង់ វិសាល