ឱកាសពិសេស ជួប​ជាមួយ​តួកាចឆ្នាស និងស្លូតបូតគួរឲ្យស្រលាញ់ សម័យ​សង្គម​រាស្ត្រ​និយម

  • 2017-11-07 08:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​នឹង​បាន​ជួប​វីរៈ​សិល្បករ​ដ៏​មាន​ទេព​កោសល្យ មាន​ឈ្មោះ​ល្បី​ល្បាញ​នៅក្នុង​ទសវត្សរ៍ ៦០ គឺ អ្នកស្រី ឌី សាវ៉េត តារា​ទឹក​ភ្នែក និង អ្នកស្រី សាក់ ស៊ី​ស្បោង តារា​ស៊ិច​ស៊ី កាច​ឆ្នាស់​ឆ្នើម នៅ​ក្នុង​កម្មវិធី «មួយ​ម៉ឺន​អាល័យ» ​លើក​ទី​៣ ដែល រៀប​ចំ​ដោយ ក្រុម​ព្រះសូរិយា។

កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១៧ ចាប់ ពី​ម៉ោង ៣ រសៀល រហូតដល់ ល្ងាច នៅ​មជ្ឈ​មណ្ឌល សហប្រតិ្តការ​កម្ពុជា-ជប៉ុន (CJCC)។

តាមការបញ្ជាក់ ពី លោក យាង វណ្ឌី ប្រធានក្រុមព្រះ សូរិយា ប្រាប់ Sabay ថា កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​រម្លឹក ពី​មរត​ភាពយន្ត ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ដែល​ជា​ការ​រួម​សម្តែង​របស់​អ្នក​ស្រី ឌីសាវ៉េត និង សាក់ ស៊ីស្បោង និង​បង្ហាញ​បទចម្រៀង​ដែល​ជា​ស្នា​ដៃ​ផលិត របស់​ក្រុម​ព្រះសូរិយា​ផង​ដែរ។

ប្រធាន​ក្រុម​ព្រះសូរិយា​បន្ថែម​ថា កន្លង​មក​ក្រុម​លោក​ជ្រាវ​ឃើញ អ្នកស្រី សាក់ស៊ីស្បោង និងអ្នកស្រី ឌី សាវ៉េត បាន​សម្តែង​រួម​គ្នា មានប្រមាណជាង៣០រឿង ។

ចំពោះ​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​ជួប និង​ទស្សនា ការសម្តែង​ខ្សែ​ភាពយន្ត​របស់​តារា​ជើង​ចាស់​ទាំងពីរ​រូប គឺ​ត្រូវ​ទិញ​សំបុត្រ ចូលរួម​ទស្សនា​ តម្លៃ២ម៉ឺនរៀល បើ​សិន​ជា​ទិញ​បាន​មុន​ថ្ងៃទី​១០ ខែ​វិច្ឆិកា តែ​បើ​ក្រោយ​ថ្ងៃទី១​០នេះ សំបុត្រ​ម្នាក់ តម្លៃ ៤ម៉ឺនរៀល។

ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ នឹង​ប្រើ​ប្រាស់​សម្រាប់​ទទ្រង់​ដល់​ក្រុម​ព្រះសុរិយា ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ភាពយន្តខ្មែរ។

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី