Nokia Steel តម្លៃ​ជាង​ ១០០ ​ដុល្លារ​ តែបើ​ទិញ​ដឹក​ឲ្យដល់​ផ្ទះ​​ មិន​គិត​លុយ!

  • 2017-11-07 11:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្រុមហ៊ុន​ Nokia ​បាន​បញ្ចេញ​នាឡិកា​ឆ្លាតវៃ​ Nokia Steel Limited Edition ​ពីរ​ពណ៌​ទៀត​គឺ​ពណ៌​ខ្មៅ​ដិត​និង​ Rose Gold ​ដែល​ជា​ផ្នែក​នៃ​ការ​ផលិត​នាឡិកា​ Nokia Steel ​បន្ថែម​លើ​ពណ៌​ ស​និង​ខ្មៅ​។

នាឡិកា​ឆ្លាតវៃ​ Nokia Steel Limited Edition ​ទាំងពីរ​នេះ​អាច​រក​ទិញ​បាន​ជា​ផ្លូវ​ការ​បាន​នៅ​លើ​វិបសាយ​ Nokia ផ្ទាល់​របស់​ក្រុមហ៊ុន​ហ្វាំងឡង់​ Nokia ​ហើយ​ការ​ដឹក​ជញ្ជូន​ជុំវិញ​ពិភពលោក​ដោយ​មិន​គិត​ថ្លៃ​ និង​សង​លុយ​វិញ​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​បើ​មិន​ពេញ​ចិត្ត​ផលិតផល​។

យោងតាម​វិបសាយ​ GSMArena ​នាឡិកា​ពណ៌​ Rose Gold ​មាន​តម្លៃ​ ១៤៩, ៩៥​ ដុល្លារ​ និង​ពណ៌​ខ្មៅ​ដិត​តម្លៃ​ ១២៩,៩៥ ​ដុល្លារ​។ កម្ម៉ង់​ទិញ​នៅ​ទីនេះ

លក្ខណៈ​ពិសេស​របស់​ Nokia Steel Limited Edition ​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ត្រួត​ពិនិត្យ​សុខភាព​ និង​ប្រតិបត្តិការ​ជាមួយ​កម្មវិធី​ Health Mate ​មាន​លើ​នាឡិកា​ក្នុង​ពេល​តែ​មួយ​។

នាឡិកា​ Nokia Steel Limited Edition ​ក៏​អាច​តាមដាន​ម៉ោង​គេង​ អត្រា​ចង្វាក់​បេះដូង​ និង​កម្រិត​កាល់ឡូរី​ក្រៅ​ពី​សកម្មភាព​ដូច​ជា​រត់ ​ហែល​ទឹក​ និង​វាស់​ជំហាន​ ។ នាឡិកា​ឆ្លាតវៃ​របស់​ Nokia ​ទាំង​ពីរទាម​ទារ​ប្រព័ន្ធ​ iOS 8 ​ឡើង​ទៅ​ និង​ Android 5.0 ​ឡើង​ទៅ​ព្រម​ទាំង​ទទួល​បាន​ការ​ធានា​ដល់​ទៅ​ពីរ​ឆ្នាំ​ឯណោះ​៕

ប្រភព៖ First Post   ប្រែសម្រួល៖ សិរីបុទ្រ