អ៊ឹង​ បូរ៉ា​ ប្រាប់​ហេតុផល​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ជា​ថ្មី

  • 2017-11-08 02:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ និង​ជា​ជើង​ខ្លាំង​កាល​ពី​៣ឆ្នាំ​មុន​ អ៊ឹង​ បូរ៉ា​ ថា​ ការ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត​នេះ​ព្រោះ​ហេតុផល​មួយ​ចំនួន។​

កីឡាករ អ៊ឹង បូរ៉ា ពេលឈ្នះនៅ CNC

កីឡាករ​ អ៊ឹង​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​គេ​វិល​ចូល​ក្នុង​អាជីព​ឈឺ​ខ្លួន​នេះ​វិញ​ គឺ​មក​ពី​ឥលូវ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ តាម​ស្ថានីយ​ទូរទស្សន៍​ភាគ​ច្រើន​សុទ្ធតែ​បង្កើត​កម្មវិធី​ប្រដាល់​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ឱកាស​បាន​វ៉ៃ​គូរ​បរទេស​ទៀត​ផង។​ បើ​ប្រៀបធៀប​ពី​មុន​នោះ​សម្រាប់​គីឡូ​៥៧​ ដូច​រូប​គេ​មិន​សូវ​មាន​កីឡាករ​ច្រើន​នោះ​ទេ​ តែ​បច្ចុប្បន្ន​នេះ​មាន​កីឡាករ​ប្រភេទ​ទម្ងន់​នេះ​ច្រើន​ដូច្នេះ​អាច​ថា​មាន​ទីផ្សារ​ប្រកួត​ច្រើន​ទៀត​ផង។​

អ៊ឹង បូរ៉ា ក្រហម

ការ​វិល​ចូល​ជា​សង្វៀន​ជា​ថ្មី​នេះ​ អ៊ឹង​ បូរ៉ា​ ហាក់​ដូច​ជា​ពិបាក​បន្តិច​ដែរ​ ទី១​កម្លាំង​ធ្លាក់​ចុះ​ព្រោះ​វ័យ​ច្រើន​ ពេល​ប៉ះ​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​ក៏​ពិបាក​លេង​ពួកគេ​ដែរ​ ព្រោះ​គេ​កម្លាំង​ពេញ​ ទី២​ដៃ​ជើង​នៅ​ស្ពឹក​មិន​ទាន់​រហ័ស​ដូច​មុន​ទេ​ ប៉ុន្តែ​គេ​ជឿជាក់​ថា​ចំណាយ​ពេល​ហ្វឹកហាត់​ឲ្យ​ជាប់​បន្តិច​ទៅ​ សមត្ថភាព​នឹង​ដូច​ដើម​វិញ។​

កីឡាករ អ៊ឹង បូរ៉ា ពេលឈ្នះនៅ CNC

ម្ចាស់​ខ្សែក្រវាត់​របស់​ CTN​ អ៊ឹង​ បូរ៉ា​ ឈប់​ប្រកួត​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ទើប​តែ​ចូល​ប្រឡូក​វិញ​នៅ​ឆ្នាំ​ ២០១៧​នេះ​ហើយ​ ប្រកួត​៨ដង​នោះ​ទេ​គឺ​ឈ្នះ​៦ ​ចាញ់២​ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ជប៉ុន​ក្នុង​កម្មវិធី​មិត្តភាព​អន្តរជាតិ​ប្រចាំ​ឆ្នាំ​របស់​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៥ ​វិច្ឆិកា៕​

អត្ថបទ៖ នួន ស៊ីណា​